Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

បានផុស

នៅ

ភូមិភាគ២ថៃ បានបញ្ជូនក្រុមដោះគ្រាប់បែកមកកាន់តំបន់មុំ៣ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រមូលព័ស្តុតាងបន្ថែមទៀត ក្រោយទាហានរបស់ខ្លួន៣នាក់ ជាន់មីនផ្ទុះដាច់ជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូននេះធ្វើឡើងនៅថ្ងៃសុក្រទី១៨ខែកក្កដាឆ្នាំ២០២៥ ហើយឥឡូវភូមិភាគ២ថៃ កំពុងរង់ចាំការបញ្ជាក់ថាតើ គ្រាប់នេះនៅសល់តាំងពីសម័យខ្មែរក្រហម ឬទើបបង្កប់ថ្មី។

ពាក់ព័ន្ធហេតុការណ៍នេះ ថៃអះអាងតែឯងថា ទាហានកំពុងល្បាតនៅលើទឹកដីរបស់ខ្លួនក្នុងខេត្ត Ubon Ratchathani ​ប៉ុន្តែបែរជាមកចោទប្រកាន់លើកម្ពុជាទៅវិញ។ 

ឆ្លើយតបចំពោះការចោទប្រកាន់ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​ផ្ទុះ​គ្រាប់​មីន​នោះ ក្នុង​ទឹកដី​របស់​អ្នក​ណា ? បើសិនជា​ក្នុង​ទឹកដី​សៀម គ្រាប់​មីន​ចាស់ ឬ​ថ្មី មាន​តែ​ខាង​សៀម​ខ្លួនឯង​ទេ ទើប​ដឹង​ច្បាស់។

បើតាមការបញ្ជាក់ពីអង្គភាពកម្ចាត់មីននៃប្រទេសថៃ, កន្លែងកើតហេតុ គឺជាតំបន់ដែលបោសសម្អាតមីនរួចហើយ ហើយពួកគេបានដាក់ព័ស្តុតាងនៅក្នុងរបាយការណ៍ វាជាមីនទើបបង្កប់ថ្មីៗប្រភេទ PMN-2។

ក្នុងចំណោមទាហាន៣នាក់ដែលរបួស គឺមានម្នាក់របួសធ្ងន់ដោយដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់។ រូបគេមានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែរបួសមិនគ្រោះថ្នាក់ដល់ជីវិតទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម