សេចក្ដីជូនដំណឹង
ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»
សាធារណជនរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មុឺនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបានទឹកពិសានេះដោយឥតគិតថ្លៃ។

ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។ ក្រុមហ៊ុនតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ ជាពិសេស ក្រុមហ៊ុន វឌ្ឍនៈ គឺជាអ្នកគាំទ្រដ៏ធំនៃវិស័យកីឡា ដោយបានជ្រោមជ្រែងព្រឹត្តិការណ៍ជាច្រើននៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់កម្រិតជាតិ និងអន្តរជាតិ។

តស់! រួមគ្នាបង្ហាញពីស្មារតីខ្មែរតែ១ តាមរយៈការចូលរួមច្រៀងចម្រៀងជាតិនៅថ្ងៃស្អែកនេះ ដើម្បីគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា៕





-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


