Connect with us

ព័ត៌មានជាតិ

MSMEsជាង៥០០ ទទួលបានការធានារកម្ចីដែលមានទឹកប្រាក់ជាង ៣០៥លានដុល្លារ ពី CGCC

បានផុស

នៅ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs)​ចំនួនជាង​ ៥ ០២៧ ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន៣០៥,៣៣លានដុល្លារនៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ ក្នុងការយកទុនទាំងនោះ​ទៅ​បន្តនិរន្តភាពនិងពង្រីកអាជីវកម្ម​របស់ពួកគេ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរ សម្រាប់ឥណទានដេលមានការធានា ក្នុងនោះសន្និធិឥណទានដែលមានការធានាជាង ១៦៦ លានដុល្លារ និង សន្និធិទំហំការធានាឥណទានមាន ១២២,៥ លានដុល្លារ ខណៈឥណទានមិនដំណើការមាន ១០,៩៩%។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានប្រាប់កម្ពុជាថ្មីកន្លងមកថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម