ព័ត៌មានជាតិ
៦ ខែ ដើមឆ្នាំ ២០២៥ ខេត្តក្រចេះ កើតមានជំងឺគ្រុនឈាម ៨១៥ ករណី និងស្លាប់ ៤ ករណី កើនឡើងជាងឆ្នាំមុន
ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៥ នេះ ខេត្តក្រចេះ កើតមានជំងឺគ្រុនឈាម ចំនួន ៨១៥ ករណី និងស្លាប់ ៤ ករណី ក្នុងនោះ ២ ករណី មកពីខេត្តត្បូងឃ្មុំ បើប្រៀបធៀបឆ្នាំ ២០២៤ មានចំនួន ៤៧៨ ករណី និងស្លាប់ ២ ករណី មានការកើនឡើង។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ។

ក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ឆ្នាំ ២០២៥ នេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានធ្វើយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយ ណែនាំ លុបបំបាត់ជម្រកមូស និងដាក់ថ្នាំអាបែត បានចំនួន ១៣៩ ភូមិ ដោយប្រើប្រាស់ម៉ាស៊ីនបាញ់កម្ចាត់មូស ១០ លើក ចុះអប់រំតាមសាលារៀន ៤៥ សាលា ចាក់សារអប់រំចល័ត ១០ លើក និងចាក់ផ្សាយសារអប់រំគ្រប់មណ្ឌលសុខភាពជារៀងរាល់ថ្ងៃ។ ចំពោះផែនការបន្ត មន្ទីរសុខាភិបាលខេត្តក្រចេះ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រីកការតាមដាន ចុះអប់រំ ផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត ព្រមទាំងពង្រឹងការព្យាបាលនៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

ពាក់ព័ន្ធការកើនឡើង នៃជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានបញ្ជាក់ថា តបតាមការសិក្សាស្រាវជ្រាវវដ្ដ នៃការឆ្លងជំងឺគ្រុនឈាម គឺ ៤ ឆ្នាំ អាចឡើងម្ដង។ ចំពោះ ឆ្នាំ ២០២៥ នេះ គឺជាឆ្នាំដែលកើនឡើងនៅទូទាំងគ្រប់រាជធានី-ខេត្ត។ ដូច្នេះហើយ មន្ទីរសុខាភិបាលខេត្តក្រចេះ បានរៀបចំផែនការ ត្រៀមបម្រុងទប់ស្កាត់តាំងពីដើមរដូវមកម្ល៉េះ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូស ដោយរស់នៅប្រកបដោយអនាម័យ និងឲ្យកុមារស្លៀកសំលៀកបំពាក់ ខោអាវវែង។ ក្នុងនោះដែរ លោកក៏បាន សំណូមពរពលរដ្ឋឲ្យពិនិត្យតាមដានកូនចៅ បើមានអាការគ្រុនក្ដៅ ត្រូវនាំកូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា៕
អត្ថបទ ៖ ប្រុញ វិធិន














-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


