ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត សម្រេចលុបចោលបទ “អូនរាំអែន” និង “SAD MAN” ចេញពីគ្រប់ Platforms ផ្លូវការ
ទីបំផុតកំពូលតារាចម្រៀងងារជាឧកញ៉ាលោក ខេមរ: សិរីមន្ត បានសម្រេចចិត្តប្រកាសលុបចោល នូចម្រៀង២បទគឺបទ “អូនរាំអែន” និង “SAD MAN” ចេញពីគ្រប់ Platforms ជាផ្លូវការ ខណ:បទចម្រៀងទាំង២បទខាងលើនេះកន្លងទៅលោក ខេមរ: សិរីមន្ត បានសហការចាប់ដៃគ្នាច្រៀងជាមួយតារាថៃ។

ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបស់តារាចម្រៀងល្បី ឈ្មោះលោកឧកញ៉ា ខេមរ: សិរីមន្ត នេះកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនខ្មែរស្របពេលដែលចោរសៀមវង្វេងប្រវត្តិសាស្ត្រ កំពុងឈ្លានពានមានមហិច្ចតាចង់បានទឹកដីប្រទេសកម្ពុជាដោយងងើលឥតខ្មាស។
កំពូលតារាចម្រៀងរូបនេះបានបញ្ជាក់ថា “ខ្ញុំបាទខេមរៈ សិរីមន្ត សូមជម្រាបជូនបងប្អូនជនរួមជាតិ ដោយស្មារតីជាតិនិយម ខ្ញុំបាទសម្រេចលុបចោលបទចម្រៀងអូនរាំអែន និងSAD MAN ចេញពីគ្រប់ Platforms ផ្លូវការ ខ្ញុំបាទទាំងអស់ចាប់ពីពេលនេះតទៅ”។
តាមរយ:ការប្រកាសលុបចោលចម្រៀងទាំង២បទខាងលើគឺបទ”អូនរាំអែន”និង”SAD MANនាពេលនេះគឺបានបង្ហាញពី ឆន្ទ:ក្នុងស្មារតីខ្មែររួមគ្នាតែមួយប្រឆាំងការឈ្លានពានពីសំណាក់ក្រុមចោរសៀមមកលើប្រទេសកម្ពុជា៕ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


