Connect with us

កីឡា

ការ​វិល​មក​កាន់​ពិភព​គុន​ខ្មែរ​ជា​ថ្មី​ លោក​ ជាម​ អាដាំ​ ចង់​សម្រេច​ក្ដីបំណង​បង្កើត​ក្លឹប​ផ្ទាល់​ខ្លួន​

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ លោក​ ជាម​ អាដាំ​ ថា​ការ​វិល​មក​កាន់​ពិភព​គុន​ខ្មែរ​វិញ​នេះ​គឺ​ចង់​សម្រេច​ក្ដី​បំណង​បង្កើត​ក្លឹប​ប្រដាល់​ផ្ទាល​ខ្លួន​ ព្រោះ​ចិត្ត​នៅ​តែ​ស្រឡាញ់​លើ​កីឡា​មួយ​នេះ​ និង​ចង់​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ជាម អាដាំ​ ចូលរួម​វគ្គបណ្ដុះបណ្ដាល

លោក​ ជាម​ អាដាំម​ បាន​ឲ្យ​ដឹង​ថា​ ការ​វិល​ត្រឡប់​មក​កាន់​ពិភព​គុន​ខ្មែរ​ជា​ថ្មី​ក្រោយ​ឃ្លាត​ឆ្ងាយ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី​គឺ​ចិត្ត​នៅ​តែ​ស្រឡាញ់​ និង​ដក់​ជាប់​ជា​មួយ​វិស័យ​ប្រដាល់​នេះ​រហូត​មក។​ ការ​ស្រឡាញ់​ចូលចិត្ត​ និង​តាមដាន​ជា​និច្ច​បាន​អន្ទង​លោក​ឲ្យ​វិល​មក​កាន់វិស័យ​គុន​ខ្មែរ​ជា​ថ្មី​ដូច​ពេល​នេះ។​

លោក​ ជាម អាដាំ​ ពី​មុន

អតីត​ម្ចាស់​ខ្សែក្រវាត់​ K cement​ រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​បង្ហាញ​មុខ​ជា​ថ្មី​នេះ​លោក​ចង់​សម្រេច​ក្ដី​បំណង​បង្កើត​ជា​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​នៅ​ឯ​ខេត្ត​កំពង់ចាម។​ ដូច្នេះ​ហើយ​ទើប​លោក​ចាប់​ផ្ដើម​មក​បង្ហាត់​គុន​ខ្មែរ​នៅ​តាម​ក្លឹប​ផ្សេងៗ​ និង​ចាប់​ផ្ដើម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ដើម្បី​ក្លាយ​ជា​មន្ត្រី​សហព័ន្ធ​អាច​បម្រើ​ការងារ​ជា​ចៅក្រម​ ឬ​អាជ្ញាកណ្ដាល​រក​កម្រៃ​បាន​ផង​ និង​មាន​ទំនាក់ទំនង​ជា​មួយ​សហព័ន្ធ​ផង។​ នៅ​ពេល​ដែលសន្សំ​ថវិកា​​បាន​មួយ​ចំនួន​ និង​មាន​លទ្ធភាព​ហើយ​នោះ​លោក​នឹង​បង្កើត​ក្លឹប​ផ្ទាល់​ខ្លួន​មួយ​នៅ​ឯ​ខេត្ត​កំពង់ចាម។​

លោក​ ជាម អាដាំ​ ពី​មុន

បញ្ជាក់​ដែរ​ថា​ លោក​ ជាម​ អាដាំ​ អតីត​ជើង​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​គុន​ខ្មែរ​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ K cement​ នៅ​សង្វៀន​ CTN​ ផង​ដែរ។​ ដោយ​សារ​បញ្ហា​ជំងឺ​នៅ​ចុង​ឆ្នាំ​២០១៣​ លោក​ក៏​សម្រេច​ឈប់​ពី​ប្រដាល់​គុន​ខ្មែរ​ និង​បួស​ជា​សង្ឃ​នៅ​ឆ្នាំ​២០១៥​ រហូត​ដល់​ ឆ្នាំ​២០២៣​ ទើប​សឹក​មក​វិញ។​ បច្ចុប្បន្ន​លោក​ជា​គ្រូ​ជំនួយ​នៅ​ក្លឹប​នាគនាំសំណាងនារាយណ៍តេជៈ​ របស់​លោក​ ឡុង​ សវណ្ណឌឿន៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម