កីឡា
Content Creator សេង ភក្កី៖ បាល់ទាត់កម្ពុជា ខ្ញុំចូលចិត្តធ្វើវីដេអូបែបលើកទឺកចិត្តកីឡាករ
លោក សេង ភក្កដី ដែលជាអ្នកផលិតមាតិកាកីឡា (Content Creator) នៅកម្ពុជា ថានៅក្នុងវិស័យបាល់ទាត់កម្ពុជាគឺចូលចិត្តផលិតវីដេអូលើកទឹកចិត្តកីឡាករ និងលើកឡើងពីសមត្ថភាពលេចធ្លោរបស់កីឡាករឲ្យមហាជនបានដឹង និងស្គាល់ផងដែរ។

លោក សេង ភក្ដី លេងបាល់បែបសុខភាព
សេង ភក្កី បានឲ្យដឹងថា ចំពោះវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាគឺរូបគេចង់ចូលរួមលើកស្ទួយវិស័យកីឡាមួយនេះឲ្យមានភាពរីកចម្រើន និងមានអ្នកគាំទ្រកាន់តែច្រើន។ ដូច្នេះវីដេអូដែលខ្លួនផលិតគឺបង្ហាញពីសមត្ថភាពកីឡាករដែលលេងបានល្អ ប៉ុន្តែមិនសូវមានស្គាល់ ឬអ្នកគាំទ្រ។

លោក សេង ភក្ដី
ការផលិតវីដេអូបែបនេះគឺបានលើកទឹកចិត្តកីឡាករផ្ទាល់ផង និងបង្កើនអ្នកគាំទ្រកីឡាករទាំងនោះផង។ តាមរយៈការបង្កើតវីដេអូបែបៗនេះគឺមានអ្នកទស្សនាច្រើន និងបានបង្កើតភាពស្និតស្នាលជាមួយកីឡាករអាជីពៗដែលបានឃើញវីដេអូដែលរូបគេបានធ្វើឲ្យផងរហូតមានកីឡាករក្នុងលីគកំពូលចូលចិត្ត និងរាប់អានក៏ច្រើនដូចគ្នា។

លោក សេង ភក្ដី លេងបាល់បែបសុខភាព
បញ្ជាក់ដែរថា លោក សេង ភក្ដី ជាអ្នកផលិតមាតិកាកីឡា (Content Creator) ល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោកចាប់ផលិតមាតិកាកីឡានេះចាប់ពីឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្ន។ រូបគេចាត់ចូលជា Content Creator បែបផ្ដល់ចំណេះដឹងមួយរូបលើវិស័យកីឡាបាល់ទាត់ទាំងបាល់ទាត់ជាតិ និងអន្តរជាតិ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមជ្ឈដ្ឋានកីឡានៅកម្ពុជាបានគោរព និងឲ្យតម្លៃដល់លោក សេង ភក្ដី តាមរយៈការអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍កីឡាជាច្រើននាពេលកន្លងទៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


