សន្តិសុខសង្គម
ទឹកទន្លេមេគង្គហក់ឡើងលិចផ្លូវបេតុងមួយខ្សែក្នុងឃុំទន្លេបិទ
កម្ពស់ទឹកទន្លេមេគង្គបន្តហក់ឡេីងជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវបេតុងមួយខ្សែដែលភ្ជាប់ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានជន់លិចនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ ផ្លូវនេះត្រូវបានជន់លិចនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ដែលមិនអាចឲ្យប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់តាមរថយន្ត ឬម៉ូតូបានទៀតទេ។

ចំពោះទឹកទន្លេមេគង្គជន់លិចផ្លូវបេតុងនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនេះ បេីសិនប្រជាពលរដ្ឋមានបំណងទៅស្រុកកោះសូទិន ខេត្តកំពង់ចាម អាចធ្វេីដំណេីរវាងទៅតាមផ្លូវសែន តស៊ូ ស្រុកអូរាំងឪ ជំនួសវិញ។

គូសបញ្ជាក់ថា យោងតាមរបាយការណ៍កម្ពស់ទឹកពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់១២.៤២ម៉ែត្រ បេីធៀបថ្ងៃដដែល ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់១២.២៨ម៉ែត្រ ហេីយកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺកម្ពស់១៥.២០សង់ទីម៉ែត្រ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


