កីឡា
ជាការរួមចំណែកក្លឹបលោក ធន់ សុភា និងក្លឹប ផាត សុដា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនដល់ជនភៀសសឹក
ជាការរួមចំណែកសម្រាលការលំបាក និងជួយគ្នាក្នុងគ្រាមានទុក្ខ ក្លឹបប្រដាល់លោក ធន់ សុភា និងក្លឹបប្រដាល់លោក ផាត សុដា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អមជាមួយថវិកាមួយចំនួនដល់ជនភៀសសឹកបន្ទាប់ពីរងការលំបាកក្នុងការឈ្លានពានរបស់ថៃប៉ុន្មានថ្ងៃមុននេះ។

លោក ធន់ សុភា
នេះបើតាមវីដេអូបង្ហោះរបស់លោក ធន់ សុភា ដែលមានលោកតំណាងឲ្យក្លឹបប្រដាល់ធន់សុភាគុនខ្មែរបាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមានមី សាប៊ូបោកខោអាវ សាប៊ូកក់សក់ រួមជាមួយថវិកា ៥០ម៉ឺនរៀលផងដែរឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងជួបការលំបាក និងខ្វះខាតនៅពេលនេះ។

លោក ធន់ សុភា
ចំណែកលោក ផាត សូដា តំណាងក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ ក៏បានរួមចំណែកឧបត្ថម្ភដល់ជនភៀសសឹកផងដែរក្នុងនោះរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សាប៊ូ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ក្រៅតែឧបត្ថម្ភស្បៀងហើយនោះក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃបានឧបត្ថម្ភថវិកាចំនួន ១លានរៀលទៀតផងដែរ។

លោក ផាត សូដា
លោក ផាត សូដា មានចិត្តសប្បាយរីករាយក្នុងការរួមចំណែកជួយសង្គមជាតិ ស្មារតីខ្មែរតែមួយ ចេះជួយគ្នាក្នុងគ្រាលំបាកបែបនេះដើម្បីសម្រួលដល់ការរស់នៅអំឡុងពេលដែលជួបការលំបាកពីអំពើឈ្លានពានរបស់ប្រទេសថៃថ្មីៗនេះ។

លោក ផាត សូដា
បញ្ជាក់ដែរថា បន្ទាប់ពីផ្ទុះអាវុធ និងរងការឈ្លានពានពីសំណាក់កងទ័ពថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅរកកន្លែងសុវត្ថិភាព។ បើទោះជាមានបទឈប់បាញ់ហើយក្ដី ប៉ុន្តែគេមើលឃើញថាប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួននៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅឡើយទេ៕

លោក ផាត សូដា (រូបភាពហ្វេសបុក ផាត សូដា)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


