ព័ត៌មានជាតិ
ស៊ីម៉ាក់ រកឃើញភស្តុតាងមួយទៀតដែលថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក MK-82 នៅវត្តតាមាន់សែនជ័យ
កម្លាំងអង្គភាពសុីម៉ាក់ បានរកឃើញភស្តុតាងមួយទៀតដែលថៃប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 វត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នេះបើតាមការបង្ហោះលើហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ តាមប្រភពបានបញ្ជាក់ថា អង្គភាពសុីម៉ាក់ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្ត និងបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តនេះ ត្រូវបានថៃប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ដែលមានទម្ងន់ ២៥០គីឡូក្រាម។
លោក ហេង រតនា ថា៖ “គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣” ។

យ៉ាងណា ចំពោះភស្តុងតាងច្បាស់ៗ និងព័ត៌មានគ្រប់គ្រាន់ពីគ្រាប់បែកខាងលើ លោក ហេង រតនា រង់ចាំការឆ្លើយតបពីខាងភាគីថៃ ចំពោះគ្រាប់បែកនេះ ថាជាការទម្លាក់សល់ពី សង្គ្រាម១៩៧០-១៩៧៣ ទៀតឬយ៉ាងណា?

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស៊ីម៉ាក់បានស្រាវជ្រាវរកឃើញគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 មិនទាន់ផ្ទុះនៅផ្ទះពលរដ្ឋ អំឡុងពេលការបាញ់បោះឈ្លានពានពីភាគីថៃ លើកម្ពុជាថ្ងៃទី២៤ ដល់២៨ ខែកក្កដា។ គ្រាប់បែក MK-84 ដែលថៃទម្លាក់នោះ មានទម្ងន់ជិត១តោន ប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងគេបំផុតក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84)។ ជុំវិញការទម្លាក់ គ្រាប់បែក MK-84 នេះ ភាគីថៃបានចេញមុខមកបដិសេដមិនព្រមទទួលស្គាល់ថា ខ្លួនបានទម្លាក់មកកម្ពុជាឡើយ បែរជាចោទថាជាគ្រាប់បែកសល់ពីសង្គ្រាមវៀតណាមទៅវិញ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


