ព័ត៌មានជាតិ
វីងអនុញ្ញាតឲ្យអតិថិជន អាចផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងមិនអស់ថ្លៃសេវា
ធនាគារឯកទេសវីង បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងផ្សេងទៀតតាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។

អតិថិជនវីងទាំងអស់នឹងកាន់តែងាយស្រួយជាមួយការផ្ញើប្រាក់ទៅកាន់ដៃគូម្ខាងទៀតដោយសេរីគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីដងលើទូរសព្ទដៃរបស់ពួកគេ នោះពួកគេនឹងអាចផ្ទេរប្រាក់បានរហូតដល់២០,០០០ដុល្លារក្នុងមួយថ្ងៃ។
ការផ្តល់ជូនដ៏ពិសេសនេះនឹងធ្វើឡើងសម្រាប់តែអតិថិជនដែលធ្វើប្រតិបត្តការផ្ទេរប្រាក់តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ទៅកាន់អតិថិជនដែលមានគណនីវីងតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចដំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។
ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងគណនីវីងបានយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងជាមួយភ្នាក់ងារវីងជាង៩០០០កន្លែងទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើនជាមួយ ការទិញទំនិញតាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្មជាច្រើនផ្សេងទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


