Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ Apple បន្ថែមការវិនិយោគ ១០០ ប៊ីលាន​ដុល្លារនៅអាមេរិក

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple គ្រោង​នឹង​បន្ថែម​ការវិនិយោគ ១០០ ប៊ីលាន​ដុល្លារ ពីលើការប្ដេជ្ញាចិត្ត ៥០០ ប៊ីលាន​ដុល្លារ កាលពីដើមឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Al Jazeera ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងពីការិយាល័យ​ពងក្រពើកាលពីថ្ងៃពុធ លោក ត្រាំ ដែល​​ឈរនៅក្បែរនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ​បានសរសើរថា ការបង្កើនការវិនិយោគរបស់ Apple គឺដោយសារតែផែនការ «អាមេរិកទី១» របស់លោក។

លោក ត្រាំ បាន​បញ្ជាក់ថា ឥឡូវនេះ​ការប្ដេជ្ញាវិនិយោគសរុបរបស់ Apple មាន​ទំហំដល់ ៦០០ ប៊ីលាន​ដុល្លារ។ លោកបន្តថា៖ «​នេះគឺជាការវិនិយោគដ៏ធំបំផុតដែល Apple មិនធ្លាប់មាន​នៅសហរដ្ឋអាមេរិក និង​ប្រទេសផ្សេងទៀត​»។

គេមើលឃើញថា លោក ត្រាំ បានជំរុញឱ្យមានការផលិតក្នុងស្រុកកាន់តែច្រើន​ក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មផ្សេងទៀត ហើយ​បានគំរាមកំហែងដាក់ពន្ធលើក្រុមហ៊ុននានា ប្រសិន​បើគេដាក់រោងចក្រផលិតកម្មនៅបរទេស។

ជាផ្នែកមួយ​នៃការប្រកាសនេះ លោក ត្រាំ កាលពីថ្ងៃពុធដដែល បាន​​និយាយថា លោក​នឹងដាក់ពន្ធ ១០០ ភាគរយ លើបន្ទះឈីបនាំចូលសហរដ្ឋអាមេរិក​។ ​

កន្លងមក អ្នកជំនាញបាន​លើកឡើងពីកង្វល់ដែលថា គោលនយោបាយការពារនិយមរបស់ ត្រាំ អាចធ្វើឱ្យពាណិជ្ជកម្មអាមេរិកធ្លាក់ចុះ និងបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក​។ យ៉ាងណាមិញ កាលពីថ្ងៃពុធ លោកបាន​ច្រានចោលការព្រួយបារម្ភបែបនេះ ដោយ​ហៅការផ្សាយពីក្ដីកង្វល់ដដែលថាជាការលម្អៀងប្រឆាំងនឹង​រដ្ឋបាលរបស់លោក។

គួររំឭកថា កាលពី​ខែកុម្ភៈ ក្រុមហ៊ុន Apple បានប្រកាសពីការវិនិយោគ​ចំនួន ៥០០ ​ប៊ីលានដុល្លារ ដែលរួមបញ្ចូលទាំង​គម្រោង​បើក​រោងចក្រនៅរដ្ឋតិចសាស់ ដើម្បីផលិតម៉ាស៊ីនមេ​បញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនក៏បាន​វិនិយោគសម្រាប់​ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) បន្ថែល ប្រហែល ២០ ០០០ កន្លែង​ នៅទូទាំងប្រទេសផងដែរ។ យ៉ាងណាមិញ គួររំឭកថា Apple តែងតែសន្យាវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លាន​ដុល្លារ​ក្នុងទសវត្សរ៍ចុងក្រោយនេះ មិន​មែនតែនៅក្នុងអាណត្តិរបស់លោក ត្រាំ នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម