ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងពេលដែលប្រទេសជាតិកំពុងរងការឈ្លានពាន បង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់របស់ថ្នាក់ដឹកនាំ
តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្នុងពេលដែលប្រទេសជាតិកំពុងរងការឈ្លានពាន បានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់របស់ថ្នាក់ដឹកនាំ។

ការលើកឡើងនេះ គឺចំថ្ងៃខួប នៃទិវាប្រវត្តិសាស្រ្តមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ដូច្នេះថា «ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លានពាន និងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់អាវុធ តាមព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការ ទាំងការទូត ផ្លូវច្បាប់ និងការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបានកេងប្រវញ្ចបានឡើយ»។

ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្មារតីរួបរួមមហាសាមគ្គីនៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បានបន្តឈរយ៉ាងរឹងមាំក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារទឹកដីនៅសមរភូមិមុខ ដែលត្រូវបានប្រែក្លាយជាកម្លាំងដ៏មហិមានៅទូទាំងប្រទេស និងសកលលោក។
រយៈពេល២ឆ្នាំ នៃការបំពេញតួនាទីដឹកនាំនេះ ប្រជាពលរដ្ឋមានការកក់ក្តៅ និងមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាតិសំខាន់ៗនានា ដែលបានកើតឡើងជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាបានបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន គឺចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាព ដែលបានគិតគូរយ៉ាងយកចិត្តទុកដល់សុខុមាលភាព ជីវភាព និងភាពសុខដុមរមនាសង្គមរបស់ប្រជាជន តាមរយៈកម្មវិធីនយោបាយអាទិភាព និងវិធានការគន្លឹះ ដែលជាជំហានដំបូង នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


