ព័ត៌មានអន្ដរជាតិ
ជាថ្មីទៀត សម្ព័ន្ធមិត្តអឺរ៉ុបផ្តាំទៅត្រាំថា «កុំចោលអ៊ុយក្រែន»
នៅមុនជំនួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលគ្រោងធ្វើនៅថ្ងៃសុក្រខាងមុខនេះ សម្ព័ន្ធមិត្តអឺរ៉ុបបានប្រមូលផ្តុំគ្នានៅពីក្រោយអ៊ុយក្រែនក្នុងការកើនឡើងជាថ្មីនៃការគាំទ្រដោយទទូចថា «រាល់ការចរចាសន្តិភាពជាមួយរុស្ស៊ីត្រូវតែរួមបញ្ចូលអ៊ុយក្រែន»ជាចាំបាច់។

សេចក្តីថ្លែងការណ៍រួមដែលចេញដោយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ហ្វាំងឡង់ និងគណៈកម្មការអឺរ៉ុប បាននិយាយថា «ផ្លូវទៅកាន់សន្តិភាពនៅអ៊ុយក្រែនមិនអាចសម្រេចបានដោយគ្មានអ៊ុយក្រែនទេ»។ យោងសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប។
សេចក្តីរាយការណ៍របស់ BBC បានលើកឡើងថា ក្រុមប្រទេសធំៗនៅអឺរ៉ុបបានចេញប្រតិកម្មបែបនេះ នៅក្រោយពេលដែលលោក ដូណាល់ត្រាំ ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងរដ្ឋអាឡាស្កា នៅថ្ងៃសុក្រក្នុងសប្តាហ៍បន្ទាប់នេះ។
សេចក្តីរាយការណ៍របស់សារព័ត៌មាន NBC មានមូលដ្ឋាននៅសហរដ្ឋអាមេរិក មន្ត្រីសេតវិមានកំពុងពិចារណាបញ្ចូលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅក្នុងជំនួបនោះដែរ។ ប៉ុន្តែ មានទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ ខណៈដែលលោកហ្សេលេនស្គី បានបដិសេធការធ្វើសម្បទានទឹកដីដែលរុស្ស៊ីកាន់កាប់ទៅឲ្យរុស្ស៊ីដែលធ្លាប់ទាមទារបែបនេះ។
យោងតាម BBC ដោយបារម្ភថាអ៊ុយក្រែននឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពរបស់ខ្លួននោះ ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងណាមួយដោយគ្មានទីក្រុងកៀវ នឹងស្មើនឹង «ការសម្រេចចិត្តងាប់រួចទៅហើយ» ។

កាលពីល្ងាចថ្ងៃសៅរ៍ មន្ត្រីសេតវិមានបាននិយាយថា លោក ត្រាំ នឹងសុខចិត្តរៀបចំកិច្ចប្រជុំត្រីភាគីជាមួយលោកពូទីន និងលោក ហ្សេលេនស្គី ប៉ុន្តែសម្រាប់ពេលនេះ វានៅសល់តែពួកគេទាំងពីរប៉ុណ្ណោះ ដូចដែលបានស្នើសុំដំបូងដោយមេដឹកនាំរុស្ស៊ី។
សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានចំណាយពេលអស់ជាង៣ឆ្នាំកន្លះ ប៉ុន្តែរុស្ស៊ីមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការគ្រប់គ្រងអ៊ុយក្រែនបានឡើង ប៉ុន្តែផ្ទុយទៅវិញបានបាត់បង់កិត្យានុភាពជាមហាអំណាចលំដាប់លេខ២ ខណៈអ៊ុយក្រែនបានអភិវឌ្ឍខ្លួនរហូតដល់អាចផលិតអាវុធខ្លួនឯង និង ផលិតយន្តហោះគ្មានមនុស្សបែកដើម្បីវាយប្រហារលើរុស្ស៊ីវិញ។ រហូតដល់ពេលនេះ រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រមាណ១០ម៉ឺនគីឡូម៉ែត្រការ៉េ ឬប្រមាណ១ភាគ៥នៃទឹកដីអ៊ុយក្រែន។
រុស្ស៊ីក៏ទាមទារឲ្យអ៊ុយក្រែនទទួលស្គាល់ដីនោះជារបស់រុស្ស៊ី ជាថ្នូរបញ្ចប់សង្គ្រាមប្រយុទ្ធបង្ហូរឈាម ប៉ុន្តែអ៊ុយក្រែនតែងតែបដិសេធជានិច្ច សូម្បីផ្ទៃដីនៅឧបទ្វីបគ្រីមៀរដែលរុស្ស៊ីកាន់កាប់តាំងពីឆ្នាំ២០១៤ ក៏អ៊ុយក្រែនមិនទទួលស្គាល់ឲ្យរុស្ស៊ីធ្វើជាម្ចាស់ដែរ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


