Connect with us

ព័ត៌មានជាតិ

​ជំនួប​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ក្រុមហ៊ុនមួយ​​ ប្រកាស​ផែនការ​​សាងសង់កំពង់ផែ​នៅខេត្តក្រចេះ

បានផុស

នៅ

កាលពីរសៀលម្សិលមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន K.P Cement Industry។

ក្នុង​ជំនួបនេះធ្វើឡើងគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ខណៈ​ដែល​ក្រុមហ៊ុន K.P Cement Industry ​គ្រោងនឹងសាងសង់កំពង់ផែ​នៅខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងគម្រោងបង្កើតកំពង់ផែក្នុង​ខេត្តក្រចេះ លោក អ៊ូ សុបុណ្ណការ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានប្រាប់​កម្ពុជាថ្មី​ថា អាជ្ញាធរ​ខេត្តកំពុងសិក្សាទីតាំងភូមិសាស្ត្រចំនួន ៣ ដែល​ ទីតាំងទី១ ​ស្ថិត​នៅខាងមុខសណ្ឋាគារសន្តិភាព ក្នុងក្រុងក្រចេះ, ទីតាំងទី២ ស្ថិត​នៅស្រុកចិត្របុរី និងទីតាំងទី៣ នៅស្រុកឆ្លូង ហើយ​ការសិក្សានេះគឺពឹងផ្អែកទៅលើលទ្ធភាពថាទីតាំងណាអាចធ្វើទៅបាន។

ក្នុង​ដំណើរការ​ចុះពិនិត្យទីតាំង​សាងសង់កំពង់ផែក្នុង​ខេត្តក្រចេះកាលពីពេលថ្មីៗ​នេះ លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះបាន​គូស​បញ្ជាក់ថា តាមរយៈ​គម្រោង​អភិវឌ្ឍ​កំពង់ផែពហុបំណង កំពង់ផែទេសចរក្រចេះ បន្ថែម​ជាមួយ​ការកសាង​ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ នឹងជួយ​បង្កើន​សក្តានុពល​និង​​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់ខេត្តក្រចេះ និង​ខេត្ត​ភូមិភាគ​ឦសានបន្ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម