Connect with us

កីឡា

មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត»

បានផុស

នៅ

លោក​ ម៉េត​ សម្បត្តិ​ ជា​គ្រូ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ល្អ​លើ​ប្រភេទ​កីឡា​បាល់ទាត់​ និង​អត្តពលកម្ម​ពី​ជំនាន់​​ឆ្នាំ​ ១៩៨០​ ​ផង​ដែរ។​ នៅ​ជំនាន់​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ​នោះ​មក​​ដល់​ជំនាន់​កូនៗ​ក៏​បន្ត​ធ្វើ​ឲ្យ​វង្សត្រកូន​ ម៉េត​ របស់​លោក​កាន់​តែ​ល្បីឈ្មោះ​ថែម​ទៀត​តាម​រយៈ​ការ​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​រៀងខ្លួន។​ តោះ! មក​ដឹង​ពី​ប្រវត្តិ​លោក​ ម៉េត​ សម្បត្តិ​ ទាំង​អស់​គ្នា…

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉េត​ សម្បត្តិ​

លោក​ ម៉េត​ សម្បត្តិ​ កើត​នៅ​ឆ្នាំ​១៩៦​៦​ ជា​អ្នក​​រាជធានីភ្នំពេញ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៤​ ជា​មួយ​លោក​ស្រី ប៉ុល ពេជ្រមន្នី ដែល​ជា​អតីត​កីឡា​ការិនី​មួយ​រូប​ និង​ជា​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ គ្រូ​កីឡា​ជើង​ចាស់​រូប​នេះ​មានកូន ៣នាក់​គឺ ​កូន​ទី១​ ឈ្មោះ​ ម៉េត​ សារី​ មាន​អាយុ​ ៣០​ឆ្នាំ​ កូន​ទី២​ ឈ្មោះ​ ម៉េត​ សុភត្ត្រា អាយុ​ ២៨​ឆ្នាំ​ និង​កូន​ស្រីពៅ​ឈ្មោះ​ ម៉េត ម៉ារីយ៉ាន់​ អាយុ ២៣​ឆ្នាំ។​

លោក​ ម៉េត​ សម្បត្តិ​ និងគ្រួសារ

បច្ចុប្បន្ន​លោក​ជា​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ដែល​កំពុង​មើល​ការ​ខុសត្រូវ​កីឡាករ​ កីឡា​ការិនី​នៅពហុ​កីឡដ្ឋាន​មរតកតេជោ។ ​ចំណែក​កូន​ទាំង​ ៣នាក់​​របស់​លោកគឺ​ ២នាក់​ជា​កីឡាករ​វូវីណាម​ និង​ម្នាក់​ជា​កីឡា​ការិនី​សូហ្វតិន្នីស។​

ប្រវត្តិ ​នៃ​ការ​ចាប់​លេង​កីឡា​របស់​លោក ម៉េត​ សម្បត្តិ​ គឺ​ចាប់​រាប់​ត្រឹម​ឆ្នាំ​១៩៧៩​ ដែល​កាល​នោះ​លោក​​កំពុង​សិក្សា​នៅ​សាលា​បាក់ទូក​ និង​ចាប់​ផ្ដើមហ្វឹក​ហាត់​រួម​ទាំង​ប្រកួត​តំណាង​ឲ្យ​សាលា​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់។

លោក​ ម៉េត​ សម្បត្តិ​ ពេលប្រកួត​បាល់ទាត់​ជា​មួយ សូវៀត

ក្រៅ​ពី​ចេះ​លេង​បាល់ទាត់​ហើយ​មក​លោក​ ម៉េត​ សម្បត្តិ​ ក៏​ចាប់​ផ្ដើម​ហាត់​កីឡាអត្តពលក​ម្ម ​ជា​អ្នក​គ្រូ​ លឹម​ ផល្លា​ បន្ទាប់​មក​ចាប់ផ្ដើម​​ចូលហ្វឹក​ហាត់ជា​ក្រុម​​នៅ​ពហុ​កីឡដ្ឋាន​ជាតិជា​មួយ​លោក​គ្រូ​ ឡាច​ សៀងហី​ និង​អ្នក​គ្រូ​ មាស​ ខេង​ ​​រួម​ជា​មួយ​គ្រូ​បរទេសមក​ពី​ប្រទេស​សូវៀត​ រហូត​មាន​សមត្ថភាព​លោក​កម្ពស់បាន​​ដល់​ 1.75 Cm​ លោត​ចម្ងាយ​បានដល់​ 6.60 Cm និង​លោត​បណ្ដាក់​ ៣ដង​ បាន​ចម្ងាយ​ 13.60 Cm។​

នៅ​ឆ្នាំ​១៩៩៦​ លោក​បាន​ចូល​លេងបាល់ទាត់​​តំណាង​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ ១ឆ្នាំ​ក្រុម​នេះ​ក៏​រំសាយ​វិញ​ដោយ​សារ​មិន​មាន​ថវិកា​ទ្រទ្រង់។​ បន្ទាប់​មក​លោក​ ម៉េត​ សម្បត្តិ​ ក៏​វិល​ត្រឡប់​មក​លេង​បាល់ទាត់​ឲ្យ​ខណ្ឌ​ ៧មករា​ វិញ​ដោយ​កាល​នោះ​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ​ ប៊ូ ឡុង​។​ អំឡុង​ពេល​នោះ​ក្លឹប​បាល់ទាត់​ ៧មករា​ ចាប់​ផ្ដើម​ល្បី​ដោយ​សារ​មាន​កីឡាករ​ឆ្នើមៗ​ដូច​ជា​លោក​ នុត​ សូនី​ ធន់​ វុទ្ធី​ ចាន់​ ណារ៉ុន​រ័ត្ន​ និង​រូប​លោក​ផ្ទាល់​ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​វៀតណាម​ ចាញ់​ រុស្សី​ ២-០​ ស្មើ​ ១-១​ ជា​មួយ​ ឡាវ​ និង​យក​ឈ្នះ​ក្រុម​វៀតណាម​ ដាណាំង​ ៣-០​ ។​

ក្រោយ​មក​នៅ​ឆ្នាំ​១៩៩១​ លោក​ក៏​បាន​ប្រឡង​ចេញ​ធ្វើ​គ្រូ​ និង​បាន​បង្រៀន​នៅ​សាលា​កីឡារួច​ចាប់​ផ្ដើម​ធ្វើ​ជា​អាជ្ញាកណ្ដាល​រហូត​ដល់​ឆ្នាំ​១៩៩៩​ បាន​ជាប់​ជា​អាជ្ញាកណ្ដាល​ FIFA​។ បន្ទាប់​ពី​ធ្វើ​តេស្ត​ជាប់​នៅ​ឆ្នាំ​១៩៩៩​ នោះ​ AFC​ បាន​ចាត់តាំង​ឲ្យ​លោក​ទៅ​កាត់​សេចក្ដី​ (ផ្លុំ​កាត់​សេចក្ដី) នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី១៩​ នៅ​ឯ​ប្រទេស​ព្រុយណេ​។​ បន្ទាប់​មក​នៅ​ឆ្នាំ​២០០២​ លោក​ទៅ​ធ្វើ​តេស្ត​ជាប់​ម្ដង​ទៀត​ និង​បាន AFC ចាត់​តាំង​ឲ្យ​ទៅ​កាត់​សេចក្ដី​ (ផ្លុំ​កាត់​សេចក្ដី​)​ ការ​ប្រកួត​យុវជន​អាយុ​ក្រោម​ ២៣​ឆ្នាំ​ជា​ថ្មី​នៅ​ប្រទេស​ព្រុយណេ​ ដដែល។​ ​ឆ្នាំ​២០១១-២០១២​ លោក​ក៏​ឈប់​ធ្វើ​ជា​អាជ្ញាកណ្ដាល​ និង​ក្លាយ​ជា​អ្នក​វាយតម្លៃ​អាជ្ញាកណ្ដាល​វិញ​ម្ដង​រហូត​ដល់​ឆ្នាំ​២០១៥​ ដោយ​សារ​ការងារ​មមាញឹកលោក​​ក៏​សុំ​ឈប់​ពី​ការងារ​វាយ​តម្លៃ​អាជ្ញាកណ្ដាល​មួយ​នេះ​មក​ធ្វើ​ការ​នៅ​អង្គភាព​ ព្រោះ​លោក​ជា​ប្រធាន​ការិយាល័យ​ផង​ និង​ត្រូវ​គ្រប់គ្រង​ក្រុម​ជម្រើស​ជាតិ​រួម​ផង​។

ម៉េត​ សុភត្ត្រា កូនទី២​

លោក​ ម៉េត​ សម្បត្តិ​ ចាប់​ផ្ដើម​ចេញ​បង្រៀន​នៅ​សាលា​កីឡា​ដំបូង​លើ​ ៣ប្រភទ​កីឡា​គឺ​ បាល់ទាត់​ អត្តពលកម្ម​ និង​ផ្នែក​អប់រំកាយ។​ ក្រៅ​ពី​ប្រភេទ​កីឡា​ខាង​លើ​នេះ​​លោក​ក៏​ធ្លាប់​ជា​គ្រូ​បង្ហាត់​ហែល​ទឹក​ដែរ​អំឡុង​ឆ្នាំ​២០០៦​ លោក​ ហែម​ ថុន​ បាន​ហៅ​លោក​ឲ្យ​ទៅ​​ជួយ​បង្ហាត់​យុវជន​ថ្នាល​នៅ​ពេល​នោះ។​

គ្រូ​កីឡា​ជើង​ចាស់​រូប​នេះ​ក៏​ធ្លាប់​ជា​គ្រូ​បង្ហាត់​យុវជន​របស់​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ផង​ដែរ​ជំនាន់​ឯកឧត្ដម​ សៅ​ សុខា​ ជាប្រធាន​ក្លឹប។​ អាច​ថា​ជា​ការ​ចៃដន្យ​​នោះ​ទេ​នៅ​ពេល​នោះ​គឺ​លោក​ទៅ​មើល​គេ​ហាត់​លេង​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​ឃើញ​ថា​មិន​មាន​គ្រូ​បង្ហាត់​យុវជន​​នៅ​ទី​នោះ​លោក​ក៏​ទៅបង្ហាត់​​បាន​ ២ពេល​រួច​មក​ក៏​ឈប់​ទៅ​បង្ហាត់​វិញ​ ព្រោះ​មាន​សិស្សធំៗ​គេ​បង្ហាត់​យុវជន​ទាំង​នោះ​​ហើយ។​

ម៉េត​ សារី​ និង​ ម៉េត សុភក្ត្រា

ដោយ​ឡែក​ដោយ​សារ​កាលនោះ​មាន​លោក​ អុត​ តារ៉ោ​ នៅ​ទីនោះ​ក៏​បាន​ហៅ​លោក​ឲ្យ​មក​បង្ហាត់​យុវជន​ចាប់​ពី​ពេល​នោះ​មក​ ព្រោះ​មិន​មាន​គ្រូ​បង្ហាត់​យុវជន​ទេ​ សិស្ស​ធំៗ​ជាប់​ហាត់​ និង​លេង​ខ្លួន​ឯង​ដែរ។​ បន្ទាប់មក​លោក​ជា​មួយ​លោក​ គិរី​ ហៅ​គ្រូ​ណយ​ ចាប់​បង្ហាត់​យុវជន​នៅ​ស្តាត​រហូត​ដល់​ផ្លាស់ប្ដូរ​ទៅ​ហាត់​នៅ​មាត់​ទន្លេ​ និង​បន្ទាប់​មក​ក្លឹប​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្លឹប​ព្រះខ័នរាជស្វាយរៀង​ វិញ​ និង​រំសាយ​​ការ​បង្ហាត់​យុវជន​នៅ​ពេល​នោះ​ទៅ។​

ម៉េត​ សុភត្ត្រា កូនទី២​

យ៉ាងណា​ដោយ​សារ​ការ​ស្រឡាញ់​លើ​ការ​បណ្ដុះបណ្ដាល​ក្មេងៗលោក​ផ្ទាល់​រួម​ជា​មួយ​លោក​ អ៊ុំ​ សាវង្ស​​ លោក​ តាំម​ សារី​ ក៏​សហការ​គ្នា​បន្ត​ទៅ​បង្ហាត់​នៅ​ទីលាន​បឹងកក​ និង​បាន​សម្រេច​ដាក់​ឈ្មោះ​ថា​ក្លឹបយុវជន​​នគររាជ​ (Norkorreach FC) រហូត​ដល់​សព្វថ្ងៃ​នេះ៕​

ម៉េត ម៉ារីយ៉ាន់ កូនស្រីពៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម