សេដ្ឋកិច្ច
មន្ត្រី៖ សូចនាករ និងស្ថិតិទេសចរណ៍ មានសារៈសំខាន់ សម្រាប់ផែនការសកម្មភាព
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មានប្រសាសន៍នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ថា សូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ មានសារៈសំខាន់ ដែលមិនត្រឹមតែបម្រើឱ្យការប្រើប្រាស់ក្នុងវិស័យទេសចរតែមួយប៉ុណ្ណោះទេ តែត្រូវបានវិស័យផ្សេងៗ ជាច្រើនទៀតក៏យកមកប្រើប្រាស់ ជាសូចនាករវាស់វែងមួយដ៏សំខាន់ ក្នុងការធ្វើសេចក្ដីសម្រេចការគ្រប់គ្រង ការសិក្សាទីផ្សារ ការវិភាគសេដ្ឋកិច្ច ការដាក់ចេញ ឬកែសម្រួលនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បញ្ជាក់ថា វិស័យទេសចរណ៍ បានរីកលូតលាស់ ដោយទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា បានកើនឡើងពីប្រមាណ ២៩ ម៉ឺននាក់ ក្នុងឆ្នាំ ១៩៩៨ ឡើងដល់ជាង ៦,៦ លាននាក់ នៅឆ្នាំ ២០១៩ និង ២០២៤។
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៧ លាននាក់ និងទេសចរជាតិប្រមាណ ២២,៥២ លាននាក់ នៅឆ្នាំ ២០២៤ ក្នុងនោះចំណូលពីទេសចរអន្តរជាតិ ៣ ៦៣៧ លានដុល្លារ កើនឡើង ១៨%។ វិស័យទេសចរណ៍បានរួមចំណែក ផលិតផលក្នុងស្រុក ៩,៤%។
គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣ លាន ៣៦ ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយ់ពេលដូចគ្នានៅឆ្នាំ ២០២៤៕


-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


