Connect with us

ជីវិតកម្សាន្ដ

ឆន​ សុវណ្ណា​រាជ ដាក់ចម្រៀងធ្លាប់ល្បីច្រើនឆ្នាំមុនរបស់ខ្លួន ៧បទ ក្នុងបញ្ជីខ្មៅ ឈប់ច្រៀងតែម្តង

បានផុស

នៅ

តារាចម្រៀងលោក ឆន សុវណ្ណារាជ បានប្រកាសប្រកាសនូវឆន្ទ:របស់ខ្លួនទៅកាន់អ្នកគាំទ្រ ដោយលោកបានប្តេជ្ញាចិត្តឈប់ច្រៀងចម្រៀង ៧បទ ដោយសារមូលហេតុយកតាមលំនាំថៃ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបស់តារាចម្រៀងល្បីឈ្មោះ លោក ឆន សុវណ្ណារាជ នៅពេលនេះ ក៏កំពុងទទួលបានការគាំទ្រខ្លាំង ពីមហាជនខ្មែរស្របពេលដែលចោរសៀមវង្វេងប្រវត្តិសាស្ត្រកំពុងមានមហិច្ចតាឈ្លានពានចង់បានទឹកដីប្រទេសកម្ពុជាដោយងងើលឥតខ្មាស។

លោក ឆន សុវណ្ណារាជ បានរៀបរាប់ថា “ខ្ញុំ​បាទ​ ឆន សុវណ្ណារាជ សូមអភ័យទោស​ទុកជាមុនទៅដល់ទស្សិកជននិង អ្នកគាំទ្រនូវរាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទដែលខ្ញុំមិនអាចច្រៀងបាន ​ដូចជា បទ មួយខែដប់ថ្ងៃ​, ជួបដេីម្បីបែក, បងដឹង, រឿងនិទានមុនចូលគេង, បទមិនហ៊ាន​ប្រាប់​អូនផ្ទាល់មាត់​, វេលាទឹកភ្នែក និង បទ សប្បាយចិត្តទេអូន ។

តារាចម្រៀងលោក ឆន សុវណ្ណារាជ បានបញ្ជាក់ហេតុផលដូច្នេះថា “មូលហេតុ ដោយសារបទទាំងនេះជាបទដែលយេីងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន​ គឺខ្ញុំ​បាទសុំធ្វេីការពហិការមិនច្រៀងទៀតឡេីយ សូមអរគុណ​ទុកជាមុនសម្រាប់ការយោគយល់”។

តាមរយ: ការសម្រេចចិត្តរបស់លោក ឆន សុវណ្ណារាជ ខាងលើនេះ បានបង្ហាញពីឆន្ទ:ក្នុងស្មារតីខ្មែររួមគ្នាតែមួយប្រឆាំងការឈ្លានពានពីសំណាក់ក្រុមចោរសៀមមកលើប្រទេសកម្ពុជា៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម