Connect with us

កីឡា

ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន

បានផុស

នៅ

ការប្រកួតពានរង្វាន់ក្លិប​អាស៊ាន​ ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៥-២០២៦ កាន់តែជិតឈានចូលមកដល់ហើយ ខណៈរដូវកាលនេះ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងជើងឯករងត្រូវបាន​បង្កើន​ច្រើន​ជាង​រដូវ​កាល​មុនបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ពាន Shopee Cup

ព័ត៌មានផ្លូវការអំពីប្រាក់រង្វាន់នៃពាន Shopee Cup គឺមិនទាន់មានការបញ្ជាក់​នៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពី ASEAN Football បានបង្ហាញថា ប្រាក់រង្វាន់រដូវកាលនេះ គឺមានការបង្កើនបន្តិចបន្តួច។ កាលពីរដូវកាលមុនក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤០០, ០០០ ដុល្លារអាមេរិក (៤០​ម៉ឺន​ដុល្លារ) និងជើងឯករងទទួលបាន ២០០, ០០០ ដុល្លារអាមេរិក (២០​ម៉ឺន​ដុល្លារ)។ ចំណែករដូវកាល ​២០២៥-២០២៦ ក្រុមជើងឯកនឹងទទួលបាន ៤២៥, ០០០ ដុល្លារអាមេរិក និងក្រុមជើងឯករងនឹងទទួលបាន ២១៥, ០០០ ដុល្លារអាមេរិក។

គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ បានបញ្ចប់ទៅ ដោយក្រុម Buriram United ក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុម Cong An Hanoi របស់ វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៣-២ ក្រោយលេង ២ ជើងស្មើគ្នា ៥-៥។

នៅរដូវកាលនេះ ការប្រកួតវគ្គចែកពូល នឹងចាប់​ផ្តើម​ពី​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥ ដល់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ខណៈក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយ នឹង​ប្រកួត​ជាមួយក្រុម Shan United នៅទឹកដី មីយ៉ាន់ម៉ា នៅថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ សីហា ឆ្នាំ ២០២៥៕

ក្រុមព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម