កីឡា
តើក្លិបបាល់ទាត់កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ?
ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបក្នុងលីគកម្ពុជា បានបង្ហាញសក្តានុពលតាមរយៈការប្រកួតប្រជែងលើឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ជាពិសេសការប្រកួតនៅក្នុងពាន AFC Challenge League ដែលព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ២០២៤-២០២៥។

នៅរដូវកាលថ្មី ២០២៥-២០២៦ កាន់តែពិសេសថែមទៀត ដោយកម្ពុជា មានក្លិបចំនួន ២ គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានទទួលកៅអីឈានចូលវគ្គចែកពូលពានក្លិបកម្រិតទី ៣ របស់ទ្វីប អាស៊ី AFC Challenge League។
យ៉ាងណា អ្នកគាំទ្រក៏ចង់ដឹងផងដែរ ថា តើក្រៅអំពីក្លិប ២ ខាងលើ មានក្លិបកម្ពុជាណាខ្លះទៀត ធ្លាប់ទទួលបានកៅអីចូលលេងក្នុងពានរបស់ AFC ហើយក្លិបណា ដែលធ្លាប់បានចូលលេងច្រើនគេ? ចម្លើយនោះ បើរាប់ចាប់ពីក្រោយសម័យសង្គ្រាមមក គឺមានក្លិប កម្ពុជា ចំនួន ៦ មានប្រវត្តិបានចូលលេងពានកម្រិត អាស៊ី ខណៈ ភ្នំពេញក្រោន ជាក្លិប ដែលមានប្រវត្តិបានចូលលេងច្រើនជាងគេបំផុត។
១. ក្លិបភ្នំពេញក្រោន៖ ក្លិបដែលមានមូលដ្ឋាននៅ រាជធានីភ្នំពេញ មួយនេះធ្លាប់បានចូលលេងពានកម្រិតអាស៊ីច្រើនជាងគេ សរុបចំនួន ៨ លើក។ ក្នុងនោះពានកម្រិតទី ២ AFC Cup ៣ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ចំនួន ៥លើក។
+ពាន AFC President’s Cup/ AFC Challenge League៖
- ឆ្នាំ ២០០៥ (ត្រឹមវគ្គចែកពូល)
- ឆ្នាំ ២០០៩ (ត្រឹមវគ្គចែកពូល)
- ឆ្នាំ ២០១១ (ឈានចូលវគ្គផ្តាច់ព្រ័ត្រ)
- ឆ្នាំ ២០១២ (ឈានដល់វគ្គក្នុងពូលនៃជុំផ្តាច់ព្រ័ត្រ)
- រដូវកាល ២០២៥-២០២៦ (បាននឹងកំពុងឈានចូលវគ្គចែកពូល…)
+ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖
- ឆ្នាំ ២០១៧ (ត្រឹមវគ្គជម្រុះបឋម playoffs)
- ឆ្នាំ ២០២២ (ត្រឹមវគ្គចែកពូល)
- រដូវកាល ២០២៣-២០២៤ (ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ អាស៊ាន)

២. ក្លិបព្រះខ័នរាជស្វាយរៀង៖ ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះធ្លាប់បានចូលលេងក្នុងពានកម្រិត អាស៊ី សរុបចំនួន ៤ ដង ក្នុងនោះពានកម្រិតទី ២ AFC Cup ១ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ៣ លើក។
+ ពាន AFC President’s Cup/ AFC Challenge League៖
- ឆ្នាំ ២០១៤ (ត្រឹមវគ្គចែកពូល)
- រដូវកាល ២០២៤-២០២៤ (ឈានដល់វគ្គផ្តាច់ព្រ័ត្រ)
- រដូវកាល ២០២៥-២០២៦ (បាននឹងកំពុងឈានចូលវគ្គចែកពូល…)។
+ ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖
- ឆ្នាំ ២០២០ (ឈានដល់វគ្គចែកពូល)។

៣. ក្លិបណាហ្គាវើលដ៍៖ ក្លិបដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺមួយនេះ បានចូលលេងពានកម្រិតទ្វីប អាស៊ី ចំនួន ៤ លើក ក្នុងនោះពានកម្រិតទី ២ AFC Cup ២ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ២ លើក។
+ ពាន AFC President’s Cup/ AFC Challenge League៖
- ឆ្នាំ ២០០៨ (ត្រឹមចូលវគ្គចែកពូល)
- ឆ្នាំ ២០១០ (ត្រឹមវគ្គចែកពូល)
+ ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖
- ឆ្នាំ ២០១៧ (ត្រឹមវគ្គជម្រុះបឋម playoffs)
- ឆ្នាំ ២០១៩ (ត្រឹមវគ្គចែកពូល)

៤. ក្លិបបឹងកេត៖ បឹងកេត ក៏ជាក្រុមមួយធ្លាប់បានលេងក្នុងពានកម្រិត អាស៊ី ច្រើនផងដែរ ដោយពួកគេធ្លាប់បានចូលលេងសរុបចំនួន ៣ លើក ក្នុងនោះពាន ពានកម្រិតទី ២ AFC Cup ២ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ១ លើក។
+ ពាន AFC President’s Cup/ AFC Challenge League៖
- ឆ្នាំ ២០១៣ (ត្រឹមវគ្គចែកពូល)
+ ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖
- ឆ្នាំ ២០១៧ (ត្រឹមវគ្គចែកពូល)
- ឆ្នាំ ២០១៨ (ត្រឹមវគ្គចែកពូល)
- ឆ្នាំ ២០២១ ពួកគេក៏ទទួលបានកៅអីចូលលេងពាននេះផងដែរ ប៉ុន្តែត្រូវបានគេរំសាយ។

៥. អតីតក្លិបខេមរាកីឡា៖ ក្លិបខេមរាកីឡា គឺជាអតីតក្លិបដ៏ចំណាស់មួយរបស់ កម្ពុជា។ មុនពេលរំសាយនៅឆ្នាំ ២០១១ ពួកគេធ្លាប់បានលេងក្នុងពានកម្រិតអាស៊ី ២ លើក ក្នុងនោះគឺពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ទាំង ២ លើក។
+ ពាន AFC President’s Cup/ AFC Challenge League៖
- ឆ្នាំ ២០០៦ (ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
- ឆ្នាំ ២០០៧ (ត្រឹមវគ្គចែកពូល)។

៦. ក្លិបវិសាខា៖ ក្នុងចំណោមក្លិបទាំង ៥ ខាងលើ វិសាខា រាប់បានជាក្លិបក្មេងខ្ចីជាងគេ ប៉ុន្តែពួកគេហាក់បង្ហាញនូវសន្ទុះនូវការអភិវឌ្ឍក្លិបសឹងមិននឹកស្មាន ខណៈបច្ចុប្បន្នពួកគេកំពុងត្រូវបានគេចាត់ទុកជាក្លិបលំដាប់កំពូលមួយប្រចាំលីគកំពូលកម្ពុជា។ ក្លិប វិសាខា ធ្លាប់ទទួលបានកៅអីលេងក្នុងពានកម្រិតទី ២ AFC Cup ២ លើក ប៉ុន្តែនៅឆ្នាំ ២០២១ ត្រូវបានគេរំសាយ ដោយសារបញ្ហាជម្ងឺឆ្លងកូវីដ-១៩ និងនៅឆ្នាំ ២០២២ បានឈានចូលត្រឹមវគ្គចែកពូល។
+ ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖
- ឆ្នាំ ២០២១ (ត្រូវបានគេរំសាយ)
- ឆ្នាំ ២០២២ (ត្រឹមវគ្គចែកពូល)។
ខាងលើនេះ គឺជាទន្នន័យត្រួសៗអំពីក្លិបបាល់ទាត់ កម្ពុជា ទាំង ៦ ដែលធ្លាប់ទទួលបានកៅអីចូលលេងក្នុងពានកម្រិតទ្វីប អាស៊ី (AFC)។ យ៉ាងណា គិតមកដល់បច្ចុប្បន្ន AFC បានធ្វើបច្ចុប្បន្នភាព ដោយបានបែងចែងពានជា ៣ កម្រិត ដោយពានកម្រិតទី ១ គឺពាន AFC Champions League។ ពានកម្រិតទី ២ មានឈ្មោះថា AFC Champions League Two និងពានកម្រិតទី ៣ គឺពាន AFC Challenge League។

ទោះបីជាយ៉ាងណា ក្លិបរបស់ កម្ពុជា ពុំដែលមានក្លិបណាមួយបានចូលលេងពានកម្រិតទី ១ នោះទេ ដោយបទពិសោធកន្លងមក ធ្លាប់បានចូលលេងត្រឹមពានកម្រិតទី ២ និងទី ៣ ប៉ុណ្ណោះ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


