ព័ត៌មានអន្ដរជាតិ
ថៃកំពុងតាមដានស្ថានការណ៍ ខណៈយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅរដ្ឋ Kayah ឥតឈប់
យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ការ៉ែនបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ យោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកបន្ថែមទៀតលើលើតំបន់ Mawshiw ក្នុងរដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son របស់ថៃ ខណៈកងថៃឯណោះ ក៏កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ។

Khaosod ចុះផ្សាយថា កងទ័ពអាកាសមីយ៉ាន់ម៉ា បានបង្ហោះដ្រូនមកឈ្លបយកការណ៍ រួចក៏បញ្ជូនយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកបណ្តាលឲ្យមនុស្ស៥នាក់រងរបួស។
អ្នកភូមិ Lor Ka Lo បានបញ្ជាក់ពីការមើលឃើញដ្រូនយោធាមួយគ្រឿងហោះយ៉ាងខ្ពស់ ដោយសន្មត់ថា ដ្រូននោះគឺកំពុងតាមដានចលនារបស់កងទ័ពការ៉ែននៅក្នុងតំបន់។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋ Kayah នេះ បានបង្កើនហានិភ័យនៃអំពើហិង្សា ដែលអាចនឹងរាលដាលដល់ទឹកដីថៃ ខណៈថៃក៏បារម្ភដែរថា យន្តហោះចម្បាំងមីយ៉ាន់ម៉ាអាចនឹងបំពានដែនអាកាសរបស់ខ្លួនដោយចៃដន្យ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការយោធា។

ការវាយប្រហារថ្មីនេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តួលេខមនុស្សស្លាប់ក្នុងការទម្លាក់គ្រាប់បែកពីសំណាក់របបយោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋ Kayah តាំងពីថ្ងៃអាទិត្យ បានកើនឡើងដល់៣២នាក់ហើយ។
តាមការចុះផ្សាយរបស់ Irrawaddy, ក្នុងចំណោមមនុស្សស្លាប់ ក៏រួមមានទាំងស្រ្តី៨នាក់និងកុមារ២នាក់ផងដែរ ខណៈមេដឹកនាំការ៉ែន អះអាងថា នេះគឺជាការវាយប្រហារអាកាសដ៏សាហាវបំផុតលើរដ្ឋ Kayah។
ទន្ទឹមនោះ ក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Kayah បានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ សូមធ្វើសកម្មភាពដើម្បីឆ្លើយតបទៅឧក្រិដ្ឋកម្មសង្គ្រាមរបស់របបយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់កើនច្រើនឡើងៗ ដោយការទម្លាក់គ្រាប់បែក នៅមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


