Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី ប្រាប់ពលរដ្ឋថា បើមិនចាំបាច់ កុំទៅប្រទេសថៃនាពេលនេះ

បានផុស

នៅ

យោងតាម nst ចេញផ្សាយថា រដ្ធាភិបាលម៉ាឡេស៊ី នៅថ្ងៃទី ២២ ខែសីហា បានចេញសេចក្ដីណែនាពលរដ្ឋឲ្យពន្យារពេលគម្រោងទៅលេងប្រទេសថៃនាពេលខាងមុខ ប្រសិនបើចាំបាច់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីម្សិលមិញ បណ្តាលឲ្យមន្រ្តី៤នាក់រងរបួស។

រូបភាព៖malaymail
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ លោក Datuk Kamaruddin Md Nor មានប្រសាសន៍ថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។

លោកនិយាយថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ មិនមែនជារឿងថ្មីទេ។ ដូច្នេះខណៈពេលដែលស្ថានភាពនៅតែប្រែប្រួល វាជាការល្អបំផុតសម្រាប់ប្រជាជននៃរដ្ឋនេះ ក្នុងការពន្យារពេលផែនការធ្វើដំណើរទៅទីនោះ ជាពិសេសជាមួយនឹងរដូវកាលវិស្សមកាលខាងមុខ។

ដោយឡែក មេប៉ូលិសរដ្ឋ Datuk Mohd Yusoff Mamat បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឆ្លងព្រំដែនពី Pengkalan Kubor ដែលជាចំណុចឆ្លងកាត់ដ៏ពេញនិយមសម្រាប់ជនជាតិ Kelantan ធ្វើដំណើរទៅកាន់ខេត្ត Narathiwat និងខេត្តភាគខាងត្បូងផ្សេងទៀត។

លោកក៏បានក្រើនរំលឹកអ្នកធ្វើដំណើរឲ្យចៀសវាងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅតែបន្តកើតមាននៅក្នុងខេត្ត Narathiwat, Yala និង Pattani ជាដើម។

កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សមាជិកបីនាក់នៃកងកម្លាំងស្ម័គ្រចិត្តការពារជាតិបានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែកមួយបានផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យក្នុងឃុំ  Kampung Khok Mafueang ស្រុក Salamai ជាឧបទ្ទវហេតុមួយដែលគេស្តីបន្ទោសទៅលើពួកបះបោរ មកពីភាគខាងត្បូងប្រទេសថៃ។

សូមជម្រាបជូនថា អ្នកនាំពាក្យប៉ូលិសខេត្ត Narathiwat តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តដែលផ្ទុកដោយគ្រាប់បែកនោះ បានចតនៅមុខហាងលក់គ្រឿងសង្ហារឹមមួយ ប្រហែល១០ម៉ែត្រ ពីប៉ុស្តិ៍ត្រួតពិនិត្យ Salamai ដោយម៉ាស៊ីននៅតែដំណើរការ មុនពេលបំផ្ទុះគ្រាប់បែក តាមរយៈឧបករណ៍បញ្ជាពីចម្ងាយ៕

រូបភាព៖Nation

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូទាយល្បីនៅថៃ អួតថា ខ្លួនជាព្រះម៉ែកាលី ដែលអាចដឹងហេតុការណ៍ក្នុងប្រទេស នាពេលខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម