ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ព្រះសង្ឃ និងជនភៀសសឹករាប់ពាន់អង្គ/នាក់ រួមគ្នាដង្ហែរក្បួនថ្មើជើងដើម្បីសន្ដិភាព
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តិការណ៍ «ដើរដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងឃុំគូលែនត្បូង ស្រុកគូលែន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃប្រមាណ៥០០អង្គ និងបងប្អូនជនភៀសខ្លួនរាប់ពាន់នាក់។
ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ និងក្ដីសង្ឃឹមចំពោះការទាមទាររកសន្ដិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹង ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពសៀម។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំក្បួនដង្ហែនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នានាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace) ។

លោក គីម រិទ្ធី បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេច តែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូបការៈ និងការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនយើងឡើយ និងបាន ដោះស្រាយបញ្ហា ការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជន ជាមួយក្រុមគ្រួសារ ដែលនេះបានបង្ហាញពីឆ្លើយ តបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ៕
ដោយ៖ជុន កុសល






-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


