ព័ត៌មានអន្ដរជាតិ
ប្រទេសអេស្ប៉ាញ រងការវាយប្រហារដោយរលកកម្តៅខ្លាំងបំផុតមិនធ្លាប់មាន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែសីហានេះ ទីភ្នាក់ងារឧតុនិយមរដ្ឋរបស់ប្រទេសអេស្ប៉ាញ (AEMET) បានប្រកាសថា រលកកម្តៅក្នុងខែសីហានេះ មានកម្រិតខ្លាំងបំផុតក្នុងមិនធ្លាប់មាន ដោយសីតុណ្ហភាពកើនឡើងដល់ទៅ ៤៣°C ឯណោះ។

ររលកម្ដៅដ៏ខ្លាំងក្នុងប្រទេសអេស៉្បាញនេះបានបណ្តាលឱ្យមនុស្សជាង ១,១០០ នាក់បានស្លាប់ និងបង្កឲ្យមានភ្លើងឆេះព្រៃដ៏ធំនៅភាគខាងជើង និងភាគខាងលិចប្រទេស។ រហូតមកដល់ពេលនេះ ផ្ទៃដីជាង ៣៨ ម៉ឺន២ពាន់ហិកតាបានឆេះ ដែលធ្វើឱ្យនេះជារដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយនៅអឺរ៉ុបខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជាការឆ្លើតប កងទ័ព យន្តហោះ និងក្រុមពន្លត់អគ្គិភ័យអន្តរជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងភ្លើងឆេះ។
អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានរលកកម្ដៅកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ អូសបន្លាយរដូវក្ដៅ និងធ្វើឱ្យផលប៉ះពាល់របស់វាកាន់តែអាក្រក់ទៅៗ។ ចំណែកអង្គការសុខភាពពិភពលោកបានព្រមានថា ភ្លើងឆេះព្រៃខ្លាំងអាចរំខានដល់សេវាសំខាន់ៗដូចជា ការដឹកជញ្ជូន ទឹក និងការផ្គត់ផ្គង់ថាមពល៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


