Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ស្នើបង្កើតមជ្ឈមណ្ឌលថាមពលភាគខាងត្បូងប្រទេស ១៥ ប៊ីលាន​ដុល្លារ

បានផុស

នៅ

​ក្រុមហ៊ុនថាមពលវៀតណាម​ Vietnam National Industry – Energy Group (PetroVietnam) បានស្នើផែនការ​បង្កើត​មជ្ឈមណ្ឌលឧស្សាហកម្មថាមពលអេកូឡូស៊ីនៅ​​ក្រុង​ Can Tho ភាគខាងត្បូង​នៃប្រទេស ក្រោម​ការវិនិយោគរហូតដល់ ១៥ ប៊ីលាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuổi Trẻ កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ ត្រូវបានដាក់បង្ហាញឡើង​ក្នុងសម័យប្រជុំការងារ​ដឹកនាំដោយលោក Tran Van Lau ប្រធានគណៈកម្មាធិការប្រជាជនក្រុង​ Can Tho កាលពីថ្ងៃពុធ។ វានឹង​រួមបញ្ចូលសេវាកម្មដឹកជញ្ជូន ថាមពលស្អាត ឧស្សាហកម្មបៃតង និងចង្កោមឧស្សាហកម្មកាបូនទាប។

​ក្នុងដំណាក់កាលដំបូង គម្រោង​មជ្ឈមណ្ឌលថាមពលដដែល ​រំពឹងថានឹងទាក់ទាញការវិនិយោគចំនួន ៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣៥ ខណៈ​ដំណាក់កាលទី២ ដែលដំណើរការរហូតដល់ឆ្នាំ ២០៥០ នឹងមាន​ការវិនិយោគសរុបកើនឡើងដល់ ១៥ ប៊ីលានដុល្លារ។

យោងតាមក្រុមហ៊ុន Petrovietnam គម្រោងនេះអាចបង្កើតប្រាក់ចំណូលសរុបចំនួន ២,៣ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០៣០ និង ៥,៦​ ​ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០។ វា​ក៏នឹងបង្កើតការងាររាប់ម៉ឺន​កន្លែង​ និងគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធការងារ​ក្នុងខេត្ត Can Tho និងតំបន់ដីសណ្ដទន្លេមេគង្គផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម