ព័ត៌មានជាតិ
ការស្ថាបនាផ្លូវជាតិលេខ ៥ កំណាត់ចុងក្រោយទៅប៉ោយប៉ែត សម្រេចបាន ៣៣% គ្រោងបញ្ចប់ឆ្នាំ ២០២៦
ដំណើរការស្ថាបនាផ្លូវជាតិលេខ ៥ កំណាត់ចុងក្រោយពីក្រុងសិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលប្រមាណ ៣៣,៨% គិតត្រឹមចុងខែសីហា ឆ្នាំ២០២៥។ នេះបើតាមការគូសបញ្ជាក់ពីលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
បើគ្មានការប្រែប្រួលទេ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ ២០២៦ ខាងមុខ។




ផ្លូវជាតិលេខ ៥ ជាផ្លូវអាស៊ានហាយវេលេខ ១ (AH1) ដែលបានបញ្ចប់ការស្ថាបនាពីព្រែកក្តាមដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ខណៈកំណាត់ចុងក្រោយប្រវែងជាង ៣៥ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណទៅដល់ទីប្រជុំជនក្រុងប៉ោយប៉ែត កំពុងជំរុញបញ្ចប់ទៅតាមផែនការ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់ប្រមាណ ៥០០ លានដុល្លារអាមេរិក។ ការស្ថាបនាបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។
ស្របពេលដែលការដ្ឋានកំពុងជំរុញបញ្ចប់ទៅតាមផែនការ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន អំពាវនាវដល់អ្នកបើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើប្រជាពលរដ្ឋនៅតាមដងផ្លូវ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


