ព័ត៌មានជាតិ
យោធិនមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ១៩ មិនអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋានកងទ័ព
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ០៧ ខែមេសានេះ បានចេញបញ្ជាឲ្យកងទ័ព និងយោធិនទាំងអស់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ប៉ុន្តែយោធិនណាដែលមិនព្រមចាក់វ៉ាក់សាំង នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋានកងទ័ពនោះទេ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងសេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមបណ្តាកងឯកភាព ស្ថាប័ននៃកងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ នៅព្រះរាជាណាចក្រកម្ពុជា។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេនលើកឡើង ចំនួន ៤ ចំណុច៖
១- រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៥ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។
ទី២- រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។
ទី៣- បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែកនៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។
៤- យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែ យោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យ បានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលណាមួយដែលគ្រប់ស្ថាប័នចាក់បានពី៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ប្រសិនបើមន្ត្រីរាជការ ពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយមន្ត្រីទាំងនោះ គ្មានឱកាសចូលរួមប្រជុំ និងចូលទៅកាន់ក្រសួងទៀតដែរ ហើយការជ្រើសរើសមន្ត្រីថ្មី ក៏ត្រូវភ្ជាប់ជាមួយលក្ខខណ្ឌ នៃការចាក់វ៉ាក់នេះដែរ៕
អត្ថបទ៖កោះកែវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


