Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា សម្រេច​បញ្ជូន​​កីឡាករ​បាល់ទាត់​ហ្វ្រីស្តាយ៍ ទៅប្រកួត​អន្តរជាតិដ៏​ធំ នៅ​ឥណ្ឌូណេស៊ី

បានផុស

នៅ

ឯកឧត្តមឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង គ្រោង​បញ្ជូនកីឡាករបាល់ទាត់ហ្វ្រីស្តាយ៍ (Freestyle) ដែលចេញពីកម្មវិធីប្រកួតហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle) តំណាង​កម្ពុជា ទៅ​ប្រកួត​ក្នុងកម្មវិធីប្រកួតហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេស ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 គឺជាកម្មវិធីប្រកួតជម្រុះកីឡាបាល់ទាត់ហ្វ្រីស្តាយ៍ដ៏ធំប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការគ្រប់គ្រងដោយសមាគមន៍បាល់ទាត់ហ្វ្រីស្តាយ៍ពិភពលោក (WFFA) ដើម្បីដណ្តើមកៅអីឡើងទៅប្រកួតព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក World Freestyle Football Championship។

ការប្រកួតព្រឹត្តិការណ៍ WFFA Pulse Jakarta 2025 នឹងធ្វើឡើងនៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៤ និងទី ៥ ខែ តុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ នឹងប្រមូលម្តុំទៅដោយកីឡាករហ្វ្រីស្តាយ៍ខ្លាំងៗជាច្រើនប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក មកជួបជុំគ្នា ដើម្បីធ្វើការប្រកួតតាមរូបមន្ត ១ ទល់នឹង ១។

កីឡាករបាល់ទាត់ Freestyle ល្អបំផុតចំនួន ៦ នាក់ (ប្រុស ៣ នាក់ និងស្រី ៣ នាក់) ដែលឈ្នះក្នុងការប្រកួតនេះ នឹងទទួលបានកៅអីបន្តទៀត ឡើងទៅប្រកួតកម្រិតពិភពលោក World Freestyle Football Championship នាពេលខាងមុខ។

កីឡាករ សុំ សាន ជ័យលាភីលេខ​១ និង​កីឡាករ ប្រូ ម៉ាប់ ជ័យលាភី​លេខ​២​នៃស​កម្មវិធី ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ ព្រម​ទាំង​លោក ឡុង គឹមហេង ជា​គណៈកម្មការ​ដែល​ត្រូវ​ទៅ​ចូល​រួម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលនឹងមានកីឡាករហ្វ្រីស្តាយ៍កម្ពុជាទៅចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតអន្តជាតិមួយនេះ។ សម្រាប់កីឡាករ ដែលនឹងទទួលបានឱកាសទៅចូលរួមកម្មវិធីនេះ គឺជាកីឡាករហ្វ្រីស្តាយ៍កម្ពុជា ដែលបានចេញពីការប្រកួតកម្មវិធីហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយ៍ (Frenzy Freestyle)៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម