Connect with us

ព័ត៌មានអន្ដរជាតិ

បក្សប្រឆាំងមានឥទ្ធិពល​នៅថៃ​​ចេញមុខ​ផ្សះផ្សា​បក្ស​ផ្សេងៗ​​ដែល​ប្តឹង​​នាយករដ្ឋមន្ត្រីស្តីទី​

បានផុស

នៅ

ប្រ​ធានគណបក្ស​ប្រជាជន (​Prachachon) ​របស់​ប្រទេសថៃ​ បាន​ចេញ​មុខ​អំពាវនាវ​​ឲ្យគណបក្ស​​ផ្សេង​ៗទម្លាក់​ចោល​ការ​ប្តឹង​​ ​​នាយករដ្ឋមន្ត្រី​ស្តី​ទី លោក Phumtham Wechayachai ដោយ​ចោទ​​ពី​បទ​​​​បរិហារកេរ្តិ៍​​​ព្រះមហាក្សត្រ​ ដោយសារ​តែ​​នាយករដ្ឋមន្ត្ត្រ្តីស្តី​ទី​ថ្វាយ​​​​​សេចក្តីព្រាង​ព្រះរាជ​ក្រម​​ឲ្យ​ទ្រង់​យល់​ព្រម​​​​«រំលាយ​សភា​»។

លោក Natthapong Ruengpanyawut (ក​ណ្តាល) បាន​ចាប់​ដៃ​លោក​ អានុទីន កាល​ពី​ដើមខែ​កក្កដាបន្ទាប់​ពី​លោក អានុទីន ដកខ្លួន​ចេញពីរដ្ឋាភិបាលចម្រុះ​ដឹកនាំដោយគណបក្ស​ភឿថៃ​។ khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សារ​ព័ត៌មាន​ថៃ​​បានស្រង់សម្តី​ លោក Natthapong Ruengpanyawut ដែល​និយាយ​នៅ​​​ក្នុង​កា​រ​​ធ្វើបាឋ​កថា​​ផ្សាយ​តាម​បណ្តាញសង្គម ដោយ​បាន​​អំពាវនាវ​​ឲ្យ​គណបក្ស​ ​ភូមិចៃ​ថៃ (Bhumjaithai) និង​គណបក្សប្រជាធិបតេយ្យ​ថ្មី (New Democracy Party) ​ឲ្យ​លុបចោលបណ្តឹងបរិហារកេរ្តិ៍របស់ព្រះមហាក្សត្រ ដែលបានធ្វើឡើងប្រឆាំងនឹងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai។

​​នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai ដែល​​​ជា​សមាសភាព​​​ថ្នាក់​ដឹកនាំ​​នៃ​គណបក្ស​ភឿថៃ បាន​​​​​ថ្វាយ​​សេចក្តី​ព្រាង​ព្រះរាជក្រម​ទៅកាន់​ស្ថាប័ន​មហាក្សត្រ​ថៃ នៅថ្ងៃទី​២ខែ​​កញ្ញាកន្ងងទៅ​នេះ បន្ទាប់​ពី​ការ​បរាជ័យ​ក្នុងការ​ចរចា​​ជាមួយ​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត​​​គាំទ្រ​បេក្ខភាព​​​នាយករដ្ឋមន្ត្រី​មក​ពី​គណបក្ស​ភឿ​ថៃ ដែល​​ដែន​អំណាច​នាយករដ្ឋមន្ត្រីស្តីទី​ស្ថិត​នៅ​ក្នុង​ភាព​មិនច្បាស់លាស់​​​​​ក្នុងការ​ស្នើ​បែបនេះ​។

​​គណបក្ស​ប្រជាជន ដែល​​ត្រូវ​បាន​បង្កើត​ឡើង​​​​ក្រោយ​តុលាការ​ធម្មនុញ្ញ​​​​រំលាយ​គណបក្ស​​ឆ្ពោះទៅមុខ (Move Forward) ​កាល​ពីខែសីហា​ឆ្នាំ​២០២៤ ​ក្រោយ​រកឃើញ​កំហុស​​​នៃ​​ប្រធាន​បក្ស​នេះ​ប៉ុនប៉ង​ធ្វើវិសោធនកម្ម​​​មាត្រា​១១២ ដែល​ប៉ះពាល់​ដល់​រាជបល្ល័ង្ក ហើយ​ថ្នាក់​ដឹកនាំ​មួយចំនួន​នៃ​គណបក្ស​នេះ​ត្រូវ​បាន​​ជាប់បម្រាម​ធ្វើនយោបាយ។ ប៉ុន្តែ​ការ​បង្កើត​​​បក្ស​ប្រជាជន​នេះ​ឡើង សមាជិក​សភា​ជាប់ឆ្នោត​នៃ​គណបក្ស​ចាស់​នោះ​ ក៏បាន​​បន្តរួបរួម​គ្នា ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ រក្សា​គោលជំហរ​គណបក្ស​ចាស់ ដូច​ជា​ ការ​ប៉ុន​ប៉ង​​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញថៃ។

​នៅ​​ក្នុងលក្ខខណ្ឌ​ដែលចរចា​បរាជ័យ​​ជាមួយ​គណបក្ស​ភឿថៃ គឺ​ គណបក្ស​ប្រជាជន​​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​​​​គណបក្ស​ភឿថៃ​​ប្រកាស​រំលាយសភា​​បន្ទាប់​ពី​ការ​កាន់​អំណាច​៤ខែ​ និង ការ​ធ្វើប្រជាមតិ​​​ដើម្បី​​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។ ប៉ុន្តែ​​គណបក្ស​​ភឿថៃ​មិន​​ស្របតាម ដែល​ធ្វើឲ្យ​គណបក្ស​​ប្រជាជន​ងាក​ទៅគាំទ្រ​ គណបក្ស​ភូមិចៃ​ថៃ​វិញ ហើយ​គណបក្ស​ភឿថៃ​ដែលកំពុង​ដឹកនាំ​រដ្ឋាភិបាល​​ចាំផ្ទះ​ក៏សម្រេ​ច​ចិត្ត​ដាក់​សំណើ​​ព្រាង​ព្រះរាជក្រម​ទៅស្ថាប័ន​មហាក្សត្រ​ដើម្បី​ឲ្យ​ទ្រង់យល់​ព្រម «រំលាយសភា»​។

​យោង​ការ​ស្រង់សម្តី​របស់​សារព័ត៌មាន ខាវសុត ​លោក Parit Wacharasindhu ​​ជាសមាជិកសភា​នៃគណ​បក្ស​ប្រជាជន​និង​ជាអ្នកនាំពាក្យ​គណបក្ស​នេះ​ ​​បាន​និយាយថា គណបក្ស​នេះ​មិន​យល់ស្រប​ជាមួយ​គោល​ជំហរ​របស់​គណបក្ស​ផ្សេងៗទៀតដែល​មានជម្រើស​ផ្លូវ​ច្បាប់​ប្រឆាំង​នាយករដ្ឋមន្ត្រីស្តី​ទី​ លើ​​​អំណាច​​ស្នើ​រំលាយសភានោះទេ​​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម