សន្តិសុខសង្គម
ក្រោយភ្លៀងខ្លាំង មូលដ្ឋានខណ្ឌឬស្សីកែវ មិនមានការជន់លិចផ្ទះពលរដ្ឋដូចឆ្នាំមុន
បន្ទាប់ពីមានភ្លៀងធ្លាក់មួយយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៣កញ្ញាម្សិលមិញ នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ មិនមានការជនលិចផ្ទះប្រជាពលរដ្ឋដូចឆ្នាំមុននោះទេ ពោលគឺទឹកបានហូរស្រកទៅវិញបានយ៉ាងឆាប់រហ័សក្រោយពីភ្លៀងរាំង។

តាមការបញ្ជាក់ពីលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកនៅតាមមូលដ្ឋានសង្កាត់ទាំង៧ពេលមេឃកំពុងភ្លៀង ការដែលទឹកភ្លៀងហូរស្រកទៅវិញបានលឿនបែបនេះ ក៏ដោយសារកាលពីកន្លងទៅ រដ្ឋបាលខណ្ឌបានរៀបចំប្រព័ន្ធលូបង្ហូរថ្មីបន្ថែម និងការស្ដារសម្អាតប្រព័ន្ធលូចាស់ ស្តាព្រែក និងប្រឡាយទឹក ក្នុងមូលដ្ឋានបានរួចជាស្រេច បេីទោះជាមានការបូមទឹកទម្លាក់ពីស្ថានីយបូមទឹកទួលគោកយ៉ាណាក្តី ស្របពេលដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ស្វាយប៉ាកបានដំណេីរការបូមទឹកពីព្រែកអូវែង ទម្លាក់ចូលទៅទន្លេសាប មានការសង្កេតឃើញថា ការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ហូរស្រកទៅវិញបានយ៉ាងឆាប់រហ័សមិនបណ្តាលអោយជន់លិចលំនៅដ្ឋានបងប្អូនប្រជាជនដូចឆ្នាំ២០២៤ កន្លងមកទេ។

ក្នុងពេលចុះពិនិត្យ លោកអភិបាលខណ្ឌ ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាតប្រព័ន្ធលូបង្ហូរនៅតាមផ្ទះរៀងៗខ្លួន ការវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងការបិទមុខលំហូរទឹកបណ្ដោយអោយប្រព័ន្ធលូបង្ហូររំដោះទឹកបានយឺត៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


