Connect with us

សេដ្ឋកិច្ច

​ឧបនាយករដ្ឋមន្ត្រី​ ស សុខា ​ចុះ​ពិនិត្យ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តេជោ​

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ​ឆ្នាំ ២០២៥ ​បាន​​ចុះ​ពិនិត្យ​ការ​ត្រៀមលក្ខណៈ​ការ​អនុវត្ត​តួនាទី​របស់​មន្ត្រី​អន្តោប្រវេសន៍​ តាម​ទី​តាំង​សំខាន់ៗ នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីតាំង​សំខាន់ៗ ដែល​ឧបនាយករដ្ឋមន្ត្រី ​បាន​ចុះ​ត្រួត​ពិនិត្យ​រួម​មាន ​ស្ថានីយ​ចេញ​ដំណើរ ​ទីតាំង Check In ​ទីតាំង ត្រួតពិនិត្យ x-ray ​ទីតាំង​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍ ទីតាំងច្រក​អាទិភាព​ ទីតាំងអាហាដ្ឋាន និង​បន្ទប់​សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ ​និង​បន្ទប់ CCTV កន្លែង​បំពេញ​បែប​បទ​ចេញ​ពី​ប្រទេស​របស់​អ្នកដំណើរ​ ឆ្លងកាត់​តាម​បញ្ជរ និង Smart Gate ព្រមទាំង​ពិនិត្យ​ការអនុវត្តការងារ របស់​មន្ត្រី និង​ស្ថានភាព អ្នក​ដំណើរ​តាមរយៈ កាមេរ៉ា CCTV។

​ក្រៅពីទីតាំងស្ថានីយចេញដំណើរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា​ បាន​បន្តពិនិត្យស្ថានីយ​អ្នកដំ​ណើរ​មកដល់ ដូចជាទីតាំងបំពេញសលាកបត្រអេឡិចត្រូនិកចូលកម្ពុជា (CeA) ទីតាំងផ្តល់ទិដ្ឋាការ​ពេលមកដល់ ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (បញ្ជរបែបបទចូល និងSmart Gate) និងទីតាំងយកអីវ៉ាន់/វាលី។

​លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ កោតសរសើរចំពោះថ្នាក់​ដឹកនាំ​ និង​មន្ត្រី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដែលបានរៀបចំការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែន​ការ​របស់ក្រសួងមហាផ្ទៃ ជាពិសេស​ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។

​អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដី ២.៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ ​

​អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកឱ្យប្រតិបត្តិការនៅព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ ​និងសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ ដើម្បី​ទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូល​ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម