Connect with us

ព័ត៌មានអន្ដរជាតិ

ថាក់ស៊ីន ចេញពីថៃ ទៅ សិង្ហបុរី ដើម្បីពិនិត្យសុខភាព ដោយសន្យាវិលចូលស្រុកវិញ នៅ២ថ្ងៃទៀត

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើដំណើរតាមយន្តហោះឯកជន ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ប៉ុន្តែមុននឹងការចាកចេញពីអាកាសយានដ្ឋានដនមឿង លោកត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួននិងរឹបអូសយក Passport។ នេះបើតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥។

ថាក់ស៊ីន ស៊ីណាវ៉ាត្រ (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលសួរនាំរួចរាល់ ប៉ូលិសក៏អនុញ្ញាតឲ្យលោកថាក់ស៊ីន ចាកចេញប៉ុន្តែអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ សន្យាថានឹងវិលចូលស្រុកវិញ ក្នុងរយៈពេល២ថ្ងៃ ដើម្បីឡើងតុលាការនៅថ្ងៃទី៩ខែកញ្ញា។

សូមជម្រាបថា លោកថាក់ស៊ីន មិនត្រូវបានហាមឃាត់ចាកចេញពីប្រទេសនោះទេ ព្រោះសំណុំរឿងមាត្រា ១១២ត្រូវបានបញ្ចប់ហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម