សេដ្ឋកិច្ច
អាហ្រ្វិកខាងត្បូងស្នើចុះ MOU ជាមួយកម្ពុជា បង្កើនការដោះដូរទំនិញសក្តានុពល
លោក Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា បានស្នើឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា (MOU) ដើម្បីបង្កើនការដោះដូរទំនិញសក្ដានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍លោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្តៅ និងជម្រាបជូនអំពីភាពបំពេញបន្ថែមផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងយន្តការសំខាន់ៗមួយចំនួនដែលត្រូវអនុវត្ត សំដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងនូវសំណើបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្ដានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្មសក្ដានុពលរបស់ខ្លួនមកកម្ពុជា រួមមាន ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។
លោករដ្ឋលេខាធិការ បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូង។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីរបស់កម្ពុជា៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


