Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក

បានផុស

នៅ

ប្រធានាធិបតីកូរ៉េលោក Lee Jae Myung បានណែនាំមន្ត្រីឲ្យចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារជនជាតិកូរ៉េបន្ទាប់ពីការវាយឆ្មក់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក នៅឯការដ្ឋានសាងសង់រោងចក្រអាគុយ Hyundai Motor-LG Energy Solution ក្នុងរដ្ឋ Georgia ដោយឃាត់ខ្លួនមនុស្សចំនួន ៤៧៥ នាក់ រួមទាំងជនជាតិកូរ៉េខាងត្បូងជាង ៣០០ នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម koreajoongangdaily រដ្ឋមន្ត្រីការបរទេស Cho Hyun បានបញ្ជាក់អំពីតួលេខនេះ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមការងារបន្ទាន់មួយ នៅឯមជ្ឈមណ្ឌលរដ្ឋាភិបាលទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដោយនិយាយថា គាត់មានអារម្មណ៍ខុសធ្ងន់ ហើយត្រូវតែទទួលខុសត្រូវជុំវិញឧប្បត្តិហេតុមួយនេះ។

លោក Cho បានបន្ថែមថា ក្រសួងអាចនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ទីតាំង ហើយថាលោកផ្ទាល់ ក៏អាចធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើចាំបាច់ខ្លាំង។

រដ្ឋមន្ត្រីការបរទេសរូបនេះបានដកស្រង់សម្តីពីប្រធានាធិបតី Lee Jae Myung ថា «សិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវិនិយោគរបស់យើង មិនត្រូវរំលោភបំពានដោយអយុត្តិធម៌ក្នុងអំឡុងពេលដំណើរការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកនោះទេ» ។ លោកប្រធានាធិបតីក៏បានណែនាំដល់ស្ថានទូតកូរ៉េប្រចាំទីក្រុងវ៉ាស៊ីនតោន និងអគ្គកុងស៊ុលនៅទីក្រុងអាត្លង់តា ឲ្យប្រមូលធនធានទាំងអស់សម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័សផងដែរ។

គួរជម្រាបជូនថា ការ​វាយឆ្មក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​កន្លែង​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា Hyundai-LG HL-GA Battery Company ក្នុង​ទីក្រុង Savannah រដ្ឋ Georgia ។ អាជ្ញាធរសហរដ្ឋអាមេរិកបានពណ៌នាថា វាជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើកម្មករដែលគ្មានឯកសារ។ អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ទៅ​កន្លែង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (ICE) នៅ​ក្នុង​ទីក្រុង Folkston រដ្ឋ Georgia។

ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានការពារប្រតិបត្តិការនេះដោយហៅអ្នកជាប់ឃុំថា ជនបរទេសខុសច្បាប់ដែលបានឆ្លងកាត់ រដ្ឋបាលរបស់ Biden ដោយបន្ថែមថា អាជ្ញាធរអនុវត្តច្បាប់កំពុងធ្វើការងាររបស់ពួកគេ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មន្ត្រី ណាតូ ព្រួយបារម្ភពីសាមគ្គីភាពរបស់ មហាអំណាចនុយក្លេអ៊ែរទាំង៣រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម