Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនឡើងបន្តិច ជុំវិញការសម្រេចចិត្ត​របស់ OPEC+

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បានកើនឡើង​សម្រាប់ការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះ​នៅ​សប្ដាហ៍មុន ជុំវិញការសម្រេចចិត្តថ្មីពាក់ព័ន្ធនឹង​ការបង្កើនផលិតកម្មប្រេងក្នុង«ទំហំតិច»​ចាប់​ពី​ខែតុលា របស់អង្គការនៃប្រទេសនាំចេញប្រេងកាត​ និងសម្ព័ន្ធមិត្ត (OPEC+)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ ម៉ាក ​Brent បានកើនឡើង ៣៤ សេន ឬ ០,៥​ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៥,៨៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង 0.5% ដល់ 65.84 ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុង​ហុងកុង​។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក ​West Texas Intermediate (WTI) វិញ បាន​កើនឡើង ៣០ សេន ឬ ០,៥ ភាគរយ ដល់ ៦២,១៧ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះប្រមាណ ២ ភាគរយ ពេលបិទការជួញដូរ​កាលពីថ្ងៃសុក្រ ដោយសារតែកម្សោយ​ទិន្នន័យការងារនៅសហរដ្ឋអាមេរិក ដែល​បង្កក្ដីបារម្ភផ្នែកតម្រូវការ។ នោះធ្វើឱ្យការធ្លាក់ចុះប្រចាំសប្ដាហ៍សរុបប្រមាណ ៣ ភាគរយ​។ ​

កំណើនមកវិញបន្តិចបន្តួចនៅថ្ងៃចន្ទនេះ កើតឡើងក្រោយ​ OPEC+ ជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ហើយ​​បាន​ព្រមព្រៀងថានឹង​បង្កើនផលិតកម្មប្រេងបន្ថែមទៀតចាប់ពីខែតុលា ​ប៉ុន្តែក្នុងទំហំតិចជាង​ខែមុនៗ។ សមាជិកចំនួន ៨ នៃ OPEC+ នឹងបង្កើនផលិតកម្មចាប់ពីខែតុលា​ដល់ ១៣៧ ០០០ បារ៉ែល/ថ្ងៃ ដែលទាបជាង​កំណើនប្រហែល ៥៥៥ ០០០ បារ៉ែល/ថ្ងៃនៅខែកញ្ញា និងសីហា និង ៤១១ ០០០ បារ៉ែល/ថ្ងៃ សម្រាប់ខែកក្កដា និងមិថុនា។ ​

កំណើនដដែល ក៏ជំរុញផងដែរ​ដោយភាពកាន់តែតានតឹងជាថ្មីនៃសង្រ្គាម​ឈ្លានពានអ៊ុយក្រែនរបស់​រុស្ស៊ី​។​ មន្ត្រី​អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏​ធំបំផុតរបស់ខ្លួនក្នុងសង្គ្រាមលើអ៊ុយក្រែន​កាលពីយប់ថ្ងៃសៅរ៍ទូទាំងប្រទេសអ៊ុយក្រែន ដោយបាន​ដុត​បំផ្លាញអគាររដ្ឋាភិបាលដ៏សំខាន់នៅកណ្តាលទីក្រុងកៀវ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមទាំងកូនង៉ែតម្នាក់ក្នុងនោះផងដែរ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម