ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ច្រានចោលបណ្តឹងជនជាតិថៃម្នាក់ ដែលចោទខ្លួនពាក់ព័ន្ធនឹងរឿងភាគហ៊ុនផលិតផល
ក្រោយផ្ទុះរឿងរ៉ាវទាក់ទងនឹងការប្តឹងប្តល់ផ្តល់ ពីជនជាតិថៃម្នាក់ ដោយចោទប្រកាន់ថា នាងគេចវេសមិនព្រមប្រគល់ឥវ៉ាន់ទៅឱ្យភាគីខាងថៃ “Pichy Doll Lotion” វិញនោះ បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខច្រានចោលភ្លាមៗ និងអះអាងថា ភាគីផលិតផលថៃ ប្រព្រឹត្តិផ្ទុយនឹងកិច្ចព្រមព្រៀងគ្នា។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់បទចោទប្រកាន់ក្នុងបណ្តឹងនោះដែរថា ភាគីផលិតផលថៃ បានចោទនាង ថាគេចវេសមិនព្រមប្រគល់ឥវ៉ាន់ទៅឱ្យភាគីខាងថៃវិញ។ ដូចនេះដើម្បីកុំឱ្យមានការយល់ច្រឡំទាំងខាងកម្ពុជា និងខាងថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រកាសច្រានចោលការចោទប្រកាន់នោះទាំងស្រុង និងគូសបញ្ជាក់ថា ភាគីខាងលើ មិនបានចូលអានសារដែលនិយាយព្រមព្រៀងគ្នារួច បែរជាចេញលិខិតដោយអត្តនោម័តដោយខ្លួនឯង គ្មានការយល់ព្រមតាមកិច្ចព្រមព្រៀងដែលបាននិយាយដោយផ្ទាល់រវាងភាគីទាំងសងខាង។

ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគូសបញ្ជាក់ហេតុផល ៣ចំណុចធំ ដូច្នេះថា៖
១. ក្នុងការនិយាយតាំងពីការចាប់ផ្តើមដំបូងនៃការសហការ business មួយនេះ គឺភាគីខាងថៃនិយាយថាគាត់នឹងរ៉ាប់រងលើការចំណាយ Cover 100% លើការផលិតដោយនាងខ្ញុំឈរឈ្មោះជាម្ចាស់ផលិតផល និងទទួលប្រាក់ចំណេញពីការលក់ ប៉ុន្តែនៅពេលដែលផលិតផលពិតជាក់ស្តែងយកមក គុណភាពមិនល្អដូចអ្វីដែលបានពិភាក្សាគ្នា ទើបមិនមានការចេញលក់ ហើយដើម្បីកុំឱ្យភាគីថៃខាតតែឯង នាងខ្ញុំចេញ ៥០% ស្មើនឹងម្ចាស់ភាគហ៊ុនម្នាក់ពាក់កណ្តាលមានសិទ្ធលើផលិតផលស្មើគ្នា។
២. ភាគីផលិផលថៃ អះអាងថា ខ្លួនបានឱ្យគេទាក់ទងមកទទួលផលិតផលវិញតាំងពីឆ្នាំមុនមកម្ល៉េះ ហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គេចវេសអត់ព្រមចូលមើល និងបញ្ជូនឥវ៉ាន់ទៅវិញ។ ប៉ុន្តែជាក់ស្តែង ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ថា កញ្ញាអត់មានក្រុមហ៊ុនដឹកជញ្ជូនណាមួយមកទាក់ទងមកខ្លួនដើម្បីដឹកយកទៅវិញឡើយ ពោលពីទីតាំងដែលកញ្ញាទៅប្រទេសថៃវិញនោះទេ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី សង្កត់ធ្ងន់ថា “គាត់និយាយបែបនេះ គឺខុសពីការពិតប្រាសចាកពីសេចក្តីពិតទៀងត្រង់មុសារ”។
៣. រឿងនេះគាត់ទើបតែឆាតមកនាងខ្ញុំដូចក្នុងឆាតខាងក្រោមនេះ គឺនៅថ្ងៃទី៣០ ខែសីហា ម៉ោង១២ ថ្ងៃត្រង់ទៅហើយគាត់និយាយថា ត្រូវតែដឹកមកឱ្យគាត់ក្នុងរយៈពេលមួយថ្ងៃនេះជាដាច់ខាត (ទៅដល់ឈៀងម៉ៃ ទាល់តែបាន) ប៉ុន្តែក្រែងគាត់ដឹងហើយថា បញ្ហារវាងប្រទេសទាំងពីរយ៉ាងម៉េចខ្លះ ម្តេចគាត់ទើបតែមករករឿងក្រោយបញ្ហាជម្លោះកម្ពុជា និងថៃដោយគាត់ដឹងហើយថា ព្រំដែនមានការរឹតបណ្តឹងមិនអាចដឹកចេញចូលដូចមុនទេ។
នាងខ្ញុំក៏បានឱ្យគាត់រ៉ាប់រងលើការដឹកជញ្ជូនដោយខ្លួនឯង មធ្យោបាយណាក៏បាន ឱ្យតែដឹកពីប្រទេសកម្ពុជាទៅប្រទេសថៃដោយខ្លួនឯង តែប្រសិនបើគាត់ចង់ឱ្យនាងខ្ញុំដឹកលុះត្រាតែព្រំដែនបើកដំណើរការជាធម្មតាវិញ នាងខ្ញុំរីករាយបញ្ជូនទៅឱ្យអស់ពីចិត្ត ប៉ុន្តែគាត់មិនឆ្លើយតបនិងអត់ចូលមើលសារហើយរកលេសដដែលៗថា នាងខ្ញុំមិនព្រមបញ្ជូនឥវ៉ាន់ទៅឱ្យគាត់វិញ។
ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្តាំថា “កុំនិយាយពាក្យដដែលៗថានាងខ្ញុំមិនចង់ឱ្យឥវ៉ាន់ ឬកិបកេងឥវ៉ាន់នោះ កុំនិយាយប្រាសចាកសេចក្តីថ្លៃថ្នូរ និងសភាវគតិរបស់មនុស្សដូចនាងខ្ញុំនិយាយប្រាប់គាត់ដដែលៗ ហើយតែមើលទៅនិយាយគោគាត់តបមកវិញជាក្របី បើចង់បានឥវ៉ាន់គឺរកមធ្យោបាយមកដឹកខ្លួនឯងមក”។
វឌ្ឍី បន្ថែមទៀតថា ផលិតផលនោះ ខ្លួនមិនបានយកធ្វើជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួន ឬលក់សូម្បីមួយដបណានោះឡើយ ដោយសារថា គុណភាពឥវ៉ាន់អន់ខ្លាំង បើទោះបីជាលក់ក្នុងតម្លៃថោកកម្រិតណា ក៏នៅតែអាចប៉ះពាល់ដល់ពលរដ្ឋកម្ពុជានៅពេលដែលប្រើប្រាស់។ ដោយហេតុនេះ កញ្ញាមិនក្បត់ឧត្តមគតិខ្លួនប្រាសចាកពីសីលធម៌នោះឡើយ ហើយកញ្ញាក៏មានទំនួលខុសត្រូវផងដែរ ដោយជួយចេញខាត ៥០% (ពាក់កណ្តាល) ក្នុងនាមជាម្ចាស់ភាគហ៊ុន។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបន្ថែមថា “ដូច្នេះសុំមេត្តាជ្រាបចង់បានឥវ៉ាន់គឺមកដឹកដោយខ្លួនឯងមក នាងខ្ញុំរីករាយក្នុងការបញ្ជូនទៅវិញនូវរបស់ដែលគុណភាពអន់បែបនេះមិនឱ្យបាត់នោះឡើយ។ កញ្ញគូសបញ្ជាក់ទៀតថា “រឿងមួយនេះ គឺរវាងតែភាគីពីរនាក់ពោល គឺបុគ្គលនិងបុគ្គលប៉ុណ្ណោះ គ្មានការចូលរួមពីអ៊ំចាស់ កៃ ឬតាណាវ៉ាត់ និងក្រុមហ៊ុនរបស់គាត់ទេ គាត់គ្មានសិទ្ធលូកដៃរឿងរបស់អ្នកដទៃឡើយ ពីព្រោះថាជារឿងតែភាគី ២នាក់ប៉ុណ្ណោះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


