ព័ត៌មានជាតិ
ពលរដ្ឋសម្ដែងក្ដីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុង ជិត ៦០០ គ្រឿង ត្រៀមដឹកជញ្ជូនដោយឥតគិតថ្លៃ
ប្រជាពលរដ្ឋ បានសម្ដែងក្ដីសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈរាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងជិត ៦០០ គ្រឿង ត្រៀមដឹកជញ្ជូនអ្នកទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។


ការសម្ដែងក្ដីសប្បាយរីករាយនេះ ខណៈ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងជិត ៦០០ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនអ្នកទៅលេងស្រុកកំណើតក្នុងរយៈពេល ០៦ ថ្ងៃ ដោយឥតគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ។

លោក សៅ ពិសិដ្ឋ ជាប្រជាពលរដ្ឋនៅខេត្តកំពត មកបម្រើការងារនៅរាជធានីភ្នំពេញ បានសម្ដែងក្ដីរីករាយយ៉ាងក្រៃលែង និងលើកឡើងថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ លោក តែងតែធ្វើដំណើរតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ព្រោះមានផាសុកភាព ជាពិសេសនោះកាត់បន្ថយការចំណាយប្រាក់បានច្រើនសមល្មមសម្រាប់ធ្វើបុណ្យនៅស្រុកកំណើតផងដែរ។

លោកបានបន្តទៀតថា ប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការគិតគូរជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ប្រទេសជាតិមានការអភិវឌ្ឍ។

គួរជម្រាបថា នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា «ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ចំនួន ០៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ»៕
អត្ថបទ ៖ សុភា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


