ព័ត៌មានជាតិ
ខេត្តរតនគិរី សិក្សាពង្រីកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ គ្រោងចំណាយថវិកា ២០ លានដុល្លារ
ដោយមើលឃើញពីសក្តានុពលច្រកទ្វារព្រំដែនអន្តរជាតិ យូរយ៉ាដាវ ខេត្តរតនគិរី កំពុងរៀបចំផែនការ ពង្រីកច្រកនេះដើម្បីឱ្យកាន់តែទំនើប និងធំទូលាយ។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ២០ លានដុល្លារ ហើយនឹងគ្របដណ្តប់លើផ្ទៃដី ២០ ហិកតា។

ក្នុងសន្និសីទស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបង្ហើបឱ្យដឹងថា ថ្នាក់ខេត្តកំពុងសិក្សាផែនការពង្រីកច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដែលស្ថិតនៅស្រុកអូរយ៉ាវ ជាប់ព្រំប្រទល់វៀតណាម។ លោកបញ្ជាក់ថា៖«ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដែលជាច្រកសំខាន់ ថ្មីៗនេះយើងបានសិក្សាច្រកនេះ ដើម្បីពង្រីកបន្ថែមឱ្យច្រកនេះទំនើប ទំហំដី ២០ ហិកតា ដែលចំណាយថវិការហូតដល់ ២០ លានដុល្លារ»។
លោកបានអះអាងថា គម្រោងពង្រីកច្រកនេះ ដោយគិតថាជាច្រកសំខាន់ និងជាអនុតំបន់ពាណិជ្ជកម្មក្រៅប្រទេស ហើយសង្ឃឹមថានឹងមានទីតាំងច្រកដ៏ល្អមួយនេះនៅពេលដ៏ឆាប់ៗខាងមុខនេះ។ បើតាមលោកអភិបាលខេត្ត នៅច្រកអន្តរជាតិមួយនេះ មានភ្ញៀវចេញចូលសរុបជាង ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ជាង ៤ម៉ឺននាក់ ភាគច្រើនជនជាតិវៀតណាម ដោយសារគាត់មានការវិនិយោគច្រើននៅក្នុងខេត្តរតនគិរី និងខេត្តផ្សេងទៀត ។

ចំណែក ទំនិញនាំចេញមានជាង ៣៤ ៧៥០ តោន ក្នុងនោះរួមមានដំណាំកសិកម្ម កៅស៊ូ ចេក ស្វាយ ស្វាយចន្ទី ដំឡូងមី ជាដើម។ លើសពីនេះ មានទំនិញនាំចេញក្រៅផ្លូវការមានចំនួន ១៥ម៉ឺនតោន ដូចជា ល្ង ស្វាយ ស្វាយចន្ទី ដំឡូងឈើ និងកៅស៊ូបង្កក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


