ព័ត៌មានជាតិ
គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការគូលែន៣១៧ ខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបចំនួន ២៨៧គ្រួសារក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍ ឧត្តសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ពី លទ្ធផលដែលមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ដែលអនុវត្តបាន សំខាន់លើការងារសង្គម ។ លោកបន្តថា ទោះបីបងប្អូនជាយោធិនពិការពិតមែន តែបងប្អូនមានមនសិការជាតិមាតុភូមិ បានចូល រួមលើការផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ នៃគ្រួសារភៀសសឹក និង គ្រួសារកងទ័ព ។ ក្នុងនោះដែរ នាយ ឧត្តមសេនីយ៍ ក៏បានលើកផងដែរ ពីស្ថានការណ៍រវាងកម្ពុជា និង ថៃ នៅតាមបណ្តោយព្រំដែន ។ លោក បានបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពីការងារព្រំដែនរវាងប្រទេសភូមិផងជាមួយគ្នា ឲ្យក្លាយជាព្រំដែនអភិវឌ្ឍន៍ និង សន្តិភាព ក្នុងកិច្ចសហប្រតិបត្តិការល្អផងដែរ ។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះគ្រួសារយោធិនពិការ ដែលបានលះបង់ប្តី និងសមាជិកគ្រួសារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់យោធិនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់យោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោតសរសើរ ចំពោះវីរភាពបងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឲ្យប្រជាជនរស់ ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ។ នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺផ្សេងៗ និង ការងារសង្គម ។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ជូនដល់យោធិនពិការ និងគ្រួសារ ចំនួន២៨៧គ្រួសារ និង គ្រូបង្រៀន ពេទ្យឆ្មប មួយគ្រួសារ ឃីត ១កញ្ចប់ និង ឧបត្ថម្ភថវិកា ដល់មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ៣លានរៀល ដើមី្បប្រើប្រាស់ក្នុងអង្គភាព ៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


