Connect with us

ជីវិតកម្សាន្ដ

តបនឹងអ្នករិះគន់ ហ្វី​យ៉ា​តា បង្ហាញជំនឿចិត្តកាន់តែខ្លាំង ក្នុងនាមជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ

បានផុស

នៅ

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងទទួលបានជ័យជំនះក្លាយជាម្ចាស់មកុដបវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា​ឆ្នាំ​២០២៥ (Miss Universe Cambodia 2025) ថៃ នារី​សុជាតា ហៅ​ ហ្វី​យ៉ា​តា បានប្រកាសអះអាងឆន្ទ:របស់ខ្លួនថា “បេះដូង និង​ជីវិតក្នុងនាមជាម្ចាស់មកុដ MUC 2025 លើឆាកអន្តរជាតិ”។

ហ្វីយ៉ាតា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់មកុដ MUC2025 ហ្វី​យ៉ា​តាជាការឆ្លើយតបនឹងមតិវែកញែក​រិះគន់​ពីមហាជនមួយចំនួនតូចដែលតែងវាយប្រហាមក​លើ​រូប​នាងបន្ទាប់​ពីបាន​គ្រង​មកុដ​បវរកញ្ញា​ចក្រ​វា​ទ្ប​កម្ពុជា​ឆ្នាំ​២០២៥ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​ កន្លងទៅនេះ។

តាមការសង្កើតឃើញ​ស្របពេលហ្វីយ៉ាតាក្លាយជាម្ចាស់មកុដនេះដែរ ក៏នៅតែមាន​មហាជនខ្លះបាន​ផ្ទុះ​ការ​វែកញែក​ដោយ​មាន​មួយ​ចំនួន​តូច​ ហាក់​មិន​ពេញចិត្ត​ចំពោះ​ការទទួលបានជ័យជំនះដែល​ហ្វី​យ៉ា​តា ក្លាយជាម្ចាស់មកុដ​នេះ​ឡើយ ដោយខ្លះមើលឃើញ​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​របស់ ហ្វីយ៉ាតា ។

ឆ្លើយ​តបនឹង​ការ​រិះគន់នេះ ម្ចាស់មកុដ MUC 2025 បានបង្ហាញជំនឿចិត្តរបស់ខ្លួនកាន់តែខ្លាំង ក្នុងតំណាងកម្ពុជាលើឆាកអន្តរជាតិ ដោយគូសបញ្ជាក់ថា “ខ្ញុំ​មិន​អាច​កែ​ការ​គិត​នរណា​ម្នាក់​បាន​ទេ តែ​ខ្ញុំ​អាច​កែ​ការ​គិត​ខ្ញុំ​បាន​..ខ្ញុំ​ដឹង​ថាខ្ញុំ​ពិត​ស្មោះត្រង់​..ហើយ​ខ្ញុំ​នឹង​បន្តដំណើរ​នេះ ដោយ​បេះដូង និង​ជីវិត”។

ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏សម្តែងការ​អរគុណដល់សាធារណជនខ្មែរ​ ពិសេសអ្នកគាំទ្រផងដែរ ដែល​តែងអាណិតស្រលាញ់ និងគាំទ្រខ្លួនរហូតក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 ហ្វី​យ៉ា​តា ខណៈកំពុងត្រៀម​តំណាង​ឱ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៥ ខាង​មុខ​នេះ នៅ​ប្រទេស​ថៃ ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម