សេដ្ឋកិច្ច
ការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់លើទីផ្សារ នឹងកើនឡើងនៅខែខាងមុខ
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ដែលផលិតទឹកដោះគិរីសួគ៍ បានឱ្យ «កម្ពុជាថ្មី» ដឹងថា ការផលិតនៅក្នុងកសិដ្ឋានមិនមានអ្វីដែលប្រែប្រួលខ្លាំងនោះទេ ដោយសារតែចំនួនគោដែលមាននៅក្នុងកសិដ្ឋានមានចំនួនកម្រិត ប៉ុន្តែការផលិត គឺអាចមានការកើនឡើងតិចតួចចន្លោះពីប្រមាណ ៥% ទៅ ១០% នៅខែខាងមុខ។

សហ ស្ថាបនិកកសិដ្ឋានគិរីសួគ៌រូបនេះ បានលើកឡើងថា តម្រូវការទឹកដោះគោស្រស់នៅលើទីផ្សារ គឺនៅតែមានតម្រូវការខ្ពស់ដដែល ដោយសារតែប្រជាពលរដ្ឋមួយចំនួន មានការពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីក្នុងប្រទេសថៃ។ ដោយឡែក សម្រាប់ផលិតផលនាំចូលពីប្រទេសដទៃ ក៏នៅមានការនាំចូល ប៉ុន្តែមិនមានការគាំទ្រច្រើនឡើយ ដូច្នេះហើយ ធ្វើឱ្យតម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានតម្រូវការច្រើន។
យ៉ាងណាមិញ ចំពោះការផ្គត់ផ្គង់ទឹកដោះគោស្រស់នៅលើទីផ្សារ លោក ជី សិលា បានបញ្ជាក់ថា កសិដ្ឋានរបស់លោកនៅតែមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ ដោយសារតែកន្លងមកដូចយើងបានដឹងហើយថា ទីផ្សារហាងកាហ្វេ គឺជាតម្រូវមួយចាំបាច់ ទី២ ប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ប្រើផលិតផលបរទេស ហើយងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុកទើបដឹងថា ផលិតផលក្នុងស្រុកមានគុណភាពល្អ ហើយតម្លៃក៏អាចប្រកួតប្រជែងជាមួយគ្នាបាន កត្តាទាំងនេះហើយដែលជំរុញឱ្យតម្រូវការទឹកដោះគោស្រស់កើនឡើងខ្ពស់។

ក្រោយបិទព្រំដែនគោករវាងប្រទេសទាំងពីរកម្ពុជា-ថៃ បានធ្វើឱ្យតម្រូវការទឹកដោះគោស្រស់នៅក្នុងស្រុកមានការកើនឡើងដល់ ៨ ទៅ ១០ម៉ឺនលីត្រក្នុងមួយថ្ងៃ លើសចំនួនផលិត ដោយក្នុងស្រុកមានសមត្ថភាពផលិតបានប្រមាណជិត ២ ម៉ឺនលីត្រប៉ុណ្ណោះ។
ដើម្បីឱ្យស្របទៅនិងនិន្នាការនៃតម្រូវការទឹកដោះគោនាពេលបច្ចុប្បន្ន កន្លងមក លោក ជី សិលា បញ្ជាក់ថា៖ កសិដ្ឋានគ្រោងនឹងនាំចូលគោបន្ថែមដើម្បីបង្កើនការផលិត ព្រោះក្នុងរយៈពេលប្រហែល ១ឆ្នាំកន្លងមកនេះ ការលក់ស្ថិតនៅក្នុងកម្រិតជាង ៩០%រហូតមក ហើយតម្រូវការក៏ចេះតែកើនមានរហូត ដូច្នេះយើងមិនអាចរងចាំការចិញ្ចឹមគោ ចាំឱ្យកើតកូនដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារនោះទេ គឺត្រូវការនាំចូលគោបន្ថែមដើម្បីបង្កើនការផលិតឱ្យបានពី ១ម៉ឺន ៥ ពាន់លីត្រ ទៅ ៣ ម៉ឺនលីត្រ ឬទៅដល់ ៤ម៉ឺនលីត្រ ឱ្យបានក្នុងរយៈពេល ១ឆ្នាំទៅមុខទៀត បើទោះបីជាបច្ចុប្បន្នតម្រូវការទឹកដោះគោនៅក្នុងស្រុកមានតម្រូវការខ្ពស់ក៏ដោយ ក៏កសិដ្ឋានមិនអាចឆ្លើយតមគ្រប់តាមតម្រូវការបានដែរ។

បច្ចុប្បន្ននៅក្នុងកសិដ្ឋាន មានគោដែលអាចផលិតទឹកដោះ ប្រមាណ ៥០០-៦០០ក្បាល ក្នុងនោះទោះគោនៅក្នុងកសិដ្ឋានមានជាង ១ពាន់ក្បាល ក៏ពិតមែន ក៏ប៉ុន្តែមិនមែនបានន័យថាគោទាំង ១ ពាន់ក្បាលនេះ អាចយកទឹកដោះបានរហូតនោះទេ ដូច្នេះនិយាយជាមធ្យម នៅក្នុងកសិដ្ឋានអាចផលិតទឹកដោះគោបានប្រមាណ ១ម៉ឺន ៥ ពាន់លីត្រ ក្នុងមួយថ្ងៃ ជាប្រភេទទឹកដោះគោដែលមិនទាន់កែច្នៃ ហើយបន្ទាប់ពីកែច្នៃរួច អាចផលិតបានប្រមាណជាង ១ម៉ឺន ៤ ពាន់លីត្រ សម្រាប់នាំយកទៅលក់នៅលើទីផ្សារ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


