ព័ត៌មានអន្ដរជាតិ
ជនជាតិចិនសម្រុកចេញពីថៃទៅវៀតណាម ដោយសារបារម្ភពីសុវត្ថិភាព
ការព្រួយបារម្ភអំពីសុវត្ថិភាព ការកើនឡើងថ្លៃចំណាយ និងការប្រកួតប្រជែង បានធ្វើឲ្យភ្ញៀវទេសចរចិនជាច្រើនសម្រេចផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់ពួកគេពីប្រទេសថៃទៅកាន់ប្រទេសវៀតណាមជំនួសវិញ។

របាយការណ៍ព័ត៌មានជាច្រើន បង្ហាញថា ការណ៍នេះបានជំរុញឲ្យវិស័យទេសចរណ៍វៀតណាមមានការកើនឡើង ខណៈទេសចរដែលចូលប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុក។
ឧប្បត្តិហេតុ និងកត្តាជាច្រើន បានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសថៃអសោចក្នុងចំណោមអ្នកធ្វើដំណើរចិន ខណៈមន្ត្រី និងប្រតិបត្តិករទេសចរណ៍ថៃកំពុងព្យាយាមដោះស្រាយអំពីបញ្ហានេះ។
- ការចាប់ជំរិតបុគ្គលល្បី៖ ការចាប់ជំរិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើតារាសម្តែងចិន Wang Xing នៅដើមឆ្នាំ២០២៥ គឺជាការរារាំងដ៏សំខាន់មួយ។ Wang ត្រូវបានគេល្បួងទៅប្រទេសថៃ ហើយបន្ទាប់មកត្រូវបានជួញដូរទៅជាក្រុមឆបោកតាមអ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ា។ ព័ត៌មាននេះបានសាយភាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមចិន និងបន្តបង្កការភ័យខ្លាចមកដល់សព្វថ្ងៃ។
- ភាពយន្ត «No More Bets»៖ ភាពយន្តចិនឆ្នាំ២០២៣ «No More Bets» បានពណ៌នាអំពីការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពយន្តនេះបានបង្កើនការភ័យខ្លាចសុវត្ថិភាពក្នុងចំណោមទស្សនិកជនចិន ហើយឧប្បត្តិហេតុចាប់ជំរិតក្នុងជីវិតពិតបានរឹតបង្កើនការព្រួយបារម្ភមួយកម្រិតទៀត។
- ការបោកប្រាស់ និងការក្លែងបន្លំ៖ ភ្ញៀវទេសចរចិនបានត្អូញត្អែរអំពីការបោកប្រាស់ និងឧក្រិដ្ឋកម្មជាច្រើន រួមទាំងការយកប្រាក់លើសដោយអ្នកបើកបរតាក់ស៊ី និងអ្នកលក់ដូរពីជនបរទេសនៅតាមតំបន់ទេសចរណ៍សំខាន់ៗ។ មានរបាយការណ៍ផងដែរអំពីក្រុមឧក្រិដ្ឋជនចិន ដែលប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងតំបន់។
- ការកើនឡើងថ្លៃទំនិញ និងសេវាកម្ម៖ ការឡើងថ្លៃក្រោយជំងឺរាតត្បាតសម្រាប់សណ្ឋាគារ អាហារ និងការដឹកជញ្ជូន បានធ្វើឲ្យប្រទេសថៃលែងសូវមានតម្លៃសមរម្យដូចមុន ដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលធ្លាប់ជាគោលដៅទេសចរណ៍មានតម្លៃសមរម្យសម្រាប់បរទេស។ ការឡើងថ្លៃប្រាក់បាតថៃធៀបនឹងប្រាក់យ័នចិន ក៏បានធ្វើឲ្យការធ្វើដំណើរទៅកាន់ប្រទេសថៃមានតម្លៃថ្លៃជាងមុនផងដែរ។
ព្រោះតែបែបនេះហើយទើបលំហូរនៃអ្នកទេសចរចិនកំពុងកើនឡើងយ៉ាងច្រើនសន្ធឹកនៅក្នុងប្រទេសវៀតណាមវិញ នាឆ្នាំ២០២៥។ អ្នកវិភាគទីផ្សារបានព្យាករថា ប្រទេសវៀតណាមអាចទាក់ទាញភ្ញៀវទេសចរបានចំនួន ២២,៦លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ។
ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននៅថៃ បានជះឥទ្ធិពលសេដ្ឋកិច្ចក្នុងស្រុកយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូល និងសណ្ឋាគារចាប់ផ្ដើមបិទបន្តកន្ទុយគ្នា។ ឧស្សាហកម្មទេសចរណ៍ថៃ កំពុងជួបការលំបាកក្នុងការទទួលបានទំនុកចិត្តពីភ្ញៀវឡើងវិញ ហើយអាជ្ញាធរទេសចរណ៍បានចាប់ផ្តើមយុទ្ធនាការដើម្បីលើកកម្ពស់សុវត្ថិភាពរបស់ប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


