Connect with us

សេដ្ឋកិច្ច

Air Cambodia បើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅក្រុង Shenzhen ប្រទេសចិន

បានផុស

នៅ

ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ Air Cambodia នៅ​ថ្ងៃទី២៥ កញ្ញា ឆ្នាំ​២០២៥​ បានបើក​ដំណើរ​ការ​ជើងហោះ​ហើរត្រង់​ជា​លើកដំបូង​ពី​ក្រុង​ព្រះសីហនុ​ទៅក្រុង Shenzhen ប្រទេសចិន ដែលជា​ជើងហោះ​ហើរត្រង់​តែមួយគត់​រវាងទីក្រុងទាំងពីរ។

ជើងហោះហើរដំបូងនេះ មានភ្ញៀវស្ទើរ​តែពេញ​ទាំងពីរ​ទិសដៅ បង្ហាញ​ពី​សក្ដានុពល​នៃ​តម្រូវ​ការធ្វើ​ដំណើរ និង​ទំនាក់ទំនង​ពាណិជ្ជកម្មកាន់តែរឹងមាំ។

បន្ថែម​ជា​មួយ​គ្នា​នេះ នេះ​ក៏​ជាជើងហោះហើរថ្មីបន្ថែមពី Phnom Penh–Shenzhen និង Siem Reap–Shenzhen អាកាសចរណ៍ Air Cambodia ដែលជាក្រុមហ៊ុនជាតិ បាន​ពង្រីក​បណ្តាញ​ដំណើរ​ការ​ដើម្បី​ឆ្លើយតប​នឹង​ការកើន​ឡើង​នៃ​តម្រូវការ​ធ្វើ​ដំណើរ​រវាង​ប្រជាជនកម្ពុជា និងចិន ក្នុងបរិបទ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៥»។

ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានប្រកាសថា នឹង​បើកជើងហោះហើរថ្មី Phnom Penh–Fuzhou–Tokyo របស់​ជប៉ុន​នៅ​ថ្ងៃទី២៦ តុលា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ដែល​នឹងភ្ជាប់ទីក្រុង Fuzhou ជា​មជ្ឍ​មណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ចិន ជា​មួយ​កម្ពុជា និងជប៉ុន។

យោងតាម​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ទទួលភ្ញៀវទេសចរ​ចិន​ជាង ៥៤ ម៉ឺននាក់ ក្នុងរយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ ខណៈ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​កើន​ដល់​ជាង ៣,៩ លាននាក់ បង្ហាញ​ពីការ​ស្ដារ​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្រោយ​ការរីករាលដាលជំងឺកូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម