Connect with us

ព័ត៌មានអន្ដរជាតិ

​វេណេស៊ុយអេឡា​ពន្លះ​អាមេរិក​នៅ​ក្នុងសន្និបាត​អង្គការ​សហប្រជាជាតិ​

បានផុស

នៅ

​ក្នុង​ពេលថ្លែង​ទៅកាន់​មហាសន្និបាតអង្គការ​សហប្រជាជាតិនៅថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានចោទប្រកាន់សហរដ្ឋអាមេរិក ថា​ បាន​ប្រឌិត «ការភូតភរ និងភូតកុហក»​ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកសាងយោធានៅ​តំបន់​សមុទ្រ​​ការ៉ាបៀន​ ដោយព្រមានថា វាជាផ្នែកនៃយុទ្ធនាការបង្ខំឱ្យមានការផ្លាស់ប្តូររបបនៅ​​ទីក្រុង​ការ៉ាកាស​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Yvan Gil Pinto រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា។ Reuters

​នៅ​មុន​កិច្ច​ប្រជុំ​​​​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ប៉ុន្មានថ្ងៃ​​ ​ជម្លោះ​​វោហាស័ព្ទ​រវាង​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ និង ប្រធានាធិបតី​វេណេ​ស៊ុយអេឡា លោក​ ​នី​កូឡាស​ ម៉ាឌូរ៉ូ (Nicolas Maduro)​ ​បា​ន​កើត​ឡើង​​ដែលស្ទើរ​តែ​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយធំទៅ​ហើយ បន្ទាប់​យោធា​សហរដ្ឋអាមេរិក​បើកការ​វាយ​ប្រហារ​លើ​នាវា​​របស់​វេណេស៊ុយអេឡា ដោយ​​ចោទ​ថា​ លោក ម៉ាឌូរ៉ូ បាន​ជាប់​ពាក់​ព័ន្ធ​។

​ប៉ុន្តែ​​លោក ម៉ាឌូរ៉ូ បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់ និងបាន​សរសេរ​​លិខិត​ទៅបញ្ជាក់​ប្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ ដោយ​បញ្ជាក់​ពី​ភាព​គ្មាន​ពាក់ព័ន្ធ​​ ហើយ​​​ភាព​តានតឹង​​ក៏ចាប់ផ្តើម​ធូរស្រាល​វិញ​។

ការ​ធ្វើសមយុទ្ធ​យោធាសហរដ្ឋអាមេរិក​នៅ​សមុទ្រការ៉ាបៀន។​ Reuters

តាមសេចក្តីរាយការណ៍​របស់​រ៉យទ័រ​ លោក Yvan Gil Pinto រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បាន​ថ្លែង​ថា​​៖«ថ្ងៃនេះការឈ្លានពានគឺសំដៅទៅលើប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេសមានសន្តិភាពនិងគាំទ្រ ដូចប្រទេស​វេណេស៊ុយ​អេឡា»​។

​លោក រដ្ឋមន្ត្រី​បាន​បន្តថា៖«វាមិនអាចត្រូវបានគេចោទប្រកាន់ថាមានអាវុធប្រល័យលោក ឬអាវុធនុយក្លេអ៊ែរនោះទេ។ សព្វថ្ងៃនេះ ពួកគេបង្កើតការភូតកុហក និងអសុរោះ ដែលគ្មាននរណាម្នាក់ជឿ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងក្នុងពិភពលោក ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការគំរាមកំហែងយោធាមួយលានលានដ៏ឃោរឃៅ ហួសហេតុ និងអសីលធម៌»។

លោក Pinto បាននិយាយថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោនគឺ «នាំយកសង្រ្គាមទៅកាន់តំបន់ការ៉ាបៀន និងអាមេរិកខាងត្បូង ដើម្បីរុញ​ច្រាន​ការផ្លាស់ប្តូររបប ដែលនឹងអនុញ្ញាតឱ្យពួកគេលួចទ្រព្យសម្បត្តិប្រេង និងឧស្ម័នដែលមិនអាចគណនាបានរបស់វេណេស៊ុយអេឡា»។

​ប្រឈមការ​គាំរាម​បែបនេះពីសំណាក់​សហរដ្ឋអាមេរិក លោក​បាន​បន្ថែម​ថា៖«ការ​គំរាម​កំហែង ការ​ភូតភរ ឬ​កាណុង​មិន​បំភ័យ​យើង​ឡើយ»។

​កាល​ថ្ងៃ​ព្រហស្បតិ៍​យោធា​សហរដ្ឋអាមេរិក បាន​​ធ្វើ​លំហាត់​សមយុទ្ធ​​​​​​​នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Arroyo រដ្ឋ​ដែន​ដី​​ ​​ព័រតូរីកូ (Puerto Rico) នៅ​​ឈូង​សមុទ្រ​ការ៉ាបៀន​។ នៅ​ក្នុង​វីដេអូ​​​​​​ដែល​​​​ចងក្រង​ដោយទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ​​ គេ​សង្កេត​ឃើញ​​ កង​យោធា​សហរដ្ឋអាមេរិក បាន​​ដាក់ពង្រាយ​កងទ័ព កប៉ាល់ និងរថពាសដែក រថយន្ត​ដឹក​យោធា​ ក្នុង​ការ​បង្ហាញសមត្ថភាពដឹកជញ្ជូន និង​នាវាចរណ៍៕​​

រ៉ាន់​ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម