Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីនិងហ្វីលីពីន សុទ្ធតែកើតរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ សុទ្ធតែត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីមួយគឺហ្វីលីពីន ដែលបានជួបរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បណ្តាលឲ្យមនុស្សចំនួន១៨នាក់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស ខណៈអាជ្ញាធរបារម្ភថា តួលេខជនរងគ្រោះនឹងបន្តកើនឡើងទៀត។

រញ្ជួយដីបានវាយប្រហារខេត្ត Cebu ភាគកណ្តាលប្រទេសនាវេលាម៉ោង៩:៥៩នាទីយប់ (ម៉ោងនៅហ្វីលីពីន) ជាមួយជម្រៅ៥គីឡូម៉ែត្រ មានចំណុចកណ្តាលស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ភាគឦសានទីក្រុង Bogo។ 

ដោយសារតែឥទ្ធិពលដ៏ខ្លាំង រញ្ជួយដីនេះធ្វើឲ្យរង្គើដល់ខេត្តនៅភាគកណ្តាលឯណោះ ចំណែកតំបន់ខ្លះនៅភាគខាងត្បូងក៏ញ័រផងដែរ។

ក្រៅពីសម្លាប់មនុស្ស រញ្ជួយដីនេះក៏បំផ្លាញសំណង់ហេដ្ឋារចនាមួយចំនួនផងដែរ ជាពិសេសវាបានកម្ទេចស្ពានចំនួន២នៅទីក្រុង Medellin ខណៈសាលារៀននិងព្រលានយន្តហោះខ្លះត្រូវផ្អាក។

ចំណែកប្រទេសឥណ្ឌូណេស៊ីឯណោះ ក៏ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ដែរ និងព្រមានអំពីរលកយក្សស៊ូណាមិ។

រញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារភាគពាយព្យកោះបាលី ជាមួយជម្រៅ១២គីឡូម៉ែត្រ។ យ៉ាងណា មិនទាន់មានតួលេខអំពីមនុស្សស្លាប់និងរបួស ឬទំហំនៃការបំផ្លិចបំផ្លាញទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រញ្ជួយដីកម្រិត៣.២ រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម