ជីវិតកម្សាន្ដ
ពែកមី បន្តប្រើសំឡេងសិល្បករ អំពាវនាវពលរដ្ឋខ្មែររួមសាមគ្គីគ្នា កុំជឿតាមការញុះញង់ឱ្យខ្មែឈ្លោះគ្នាឯង
តារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅ ពែកមី បានចេញមុខអំពាវនាវជាថ្មីដល់បងប្អូនប្រជា ពលរដ្ឋនិងមហាជនខ្មែរទូទាំងប្រទេសត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដោយកុំជឿតាមការញុះញង់ឱ្យខ្មែឈ្លោះគ្នាឯងពីសំណាក់ក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។

នាយ ពែកមី បានអំពាវនាវដូច្នេះស្របពេលដែលប្រទេសកម្ពុជាត្រូវបានសៀម ធ្វើការវាយប្រហារដោយយោធាមុនមកលើកម្ពុជា នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយបើទោះជាមានបទឈប់បាញ់បានចូលជាធរមានតាំងពីរាត្រីថ្ងៃ ទី២៨ខែកក្កដា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្ដែមកដល់ពេលនេះយោធាថៃនៅតែបន្ដផ្គើមឈ្លានពានលើព្រំដែនខ្មែរ។
រឿងកាន់តែហួសចិត្តថែមទៀត ខណ:ប្រទេសកម្ពុជាកំពុងប្រឈមការឈ្លានពានពីសំណាក់ចោកសៀមក៏មានក្រុមអ្នកនយោបាយនិង ក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេសបង្កើតរឿងចង់ឲ្យខ្មែរឈ្លោះគ្នាទៀត ផង។ ដោយឃើញទង្វើរនេះតារាកំប្លែងនាយ ពែកមី បានស្នើយ៉ាងទទូចដល់បងប្អូនខ្មែរយេីងរួមសាមគ្គីគ្នាជាធ្លុងតែមួយ។
នាយ ពែកមី បានឲ្យដឹងថា”ប្រទេសកំពុងមានសង្គ្រាមជាមួយសៀមកងទព័កំពុងត្រៀមប្រយុទ្ធការពារទឹក ដីបងប្អូនតាមព្រំដែនកំពុងភៀសសឹកសូមបងប្អូនខ្មែរយេីងសាមគ្គីគ្នាបន្តទៀត សូមកុំជឿតាមការញុះញុងឱ្យខ្មែឈ្លោះគ្នាឯងបែកបាក់សាមគ្គីគ្នា”។ ជាការពិតកន្លងមក នាយ ពែកមី ក៏ធ្លាប់បង្ហាញបំណងដោយចង់ឃើញខ្មែរគ្រប់និន្នាការនយោបាយទាំងអស់រួមរួមគ្នាជាធ្លុងមួយត្របាញ់ចូលគ្នាជាធ្លុងមួយដើម្បីផលប្រយោជន៍ជាតិកំចាត់ខ្មាំងសត្រូវដែលឈ្លានពានទឹកដី ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


