ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ឫស្សីកែវ ជួសជុលផ្លូវសំបុកមាន់ សម្អាតបរិស្ថានតាមតំបន់ ក្នុងមូលដ្ឋាន
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យ លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ដឹកនាំក្រុមការងារសង្កាត់ និងភូមិ ចុះអនុវត្តកិច្ចការជួសជុលផ្លូវ ជង្ហុកសំបុកមាន់ និងសម្អាតបរិស្ថាននៅតាមតំបន់ក្នុងសង្កាត់ឫស្សីកែវ។

លោក មូល វីរៈ បានឲ្យដឹងថា ក្រុមការងារបានធ្វើការជួសជុលលុបជង្ហុក (ផ្លូវសំបុកមាន់) នៅតាមផ្លូវចាក់បេតុងមួយចំនួនមានការខូចខាតដោយសារប្រើប្រាស់រយៈពេលយូរ ដែលបណ្ដាលឲ្យមានការលំបាកក្នុងការធ្វើចរាចរណ៍។ ការជួសជុលនេះ មានគោលបំណងធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយសុវត្ថិភាព និងងាយស្រួលជាងមុន។

លោកចៅសង្កាត់ឫស្សីកែវ បន្តថា ក្រោយពីបញ្ចប់ការជួសជុលផ្លូវ លោកបានបន្តដឹកនាំក្រុមការងារធ្វើការបាញ់សំអាតលាងផ្លូវ និងលាងសំអាតការ៉ូឡា សម្អាតកាកសំណល់នៅក្រោមស្ពានអាកាសឫស្សីកែវ ដើម្បីរក្សាភាពស្អាត និងមានសោភ័ណភាព។

ដោយឡែក លោក សួង សុជាតិ ប្រជាពលរដ្ឋភូមិឫស្សីកែវ សង្កាត់ឫស្សីកែវ បានបង្ហាញការសប្បាយចិត្តដែលរដ្ឋបាលខណ្ឌ-សង្កាត់ ឫស្សីកែវ មកជួយជួសជុលផ្លូវ និងសម្អាតបរិស្ថាន។

លោកថា ឥឡូវនេះ ការធ្វើដំណើរងាយស្រួលជាងមុន ហើយផ្លូវក៏ស្អាតផងដែរ ទាំងនេះជាការយកចិត្តទុកដាក់របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


