សេចក្ដីជូនដំណឹង
លោកបណ្ឌិត អុិន ចាន់នី នៃធនាគារអេស៊ីលីដា ផ្ញើសារអបអរសាទរ ឯកឧត្តម ជា ចាន់តូ ទទួលបានរង្វាន់ជាធនាគារិកដ៏ឆ្នើម នៃធនាគារកណ្តាលប្រចាំឆ្នាំ
លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកទាំងអស់ បានផ្ញើសារអបអរសាទរ គោរពជូនចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសរើសជា ធនាគារិកឆ្នើមនៃធនាគារកណ្តាលប្រចាំឆ្នាំ២០២១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរពី The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោកក្នុងការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងស្ថានភាពដែលកម្ពុជា កំពុងទទួលរងឥទ្ធិពលប៉ះពាល់នៃជំងឺកូវីដ១៩។
ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកទាំងអស់នៃធនាគា អេស៊ីលីដា ភីអិលស៊ី ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំយ៉ាងត្រឹមត្រូវដ៏ល្អរបស់ឯកឧត្តម ធនាគារជាតិនៃកម្ពុជា នឹងបន្ដទទួលបានភាពរីកចម្រើន លូតលាស់ និងជោគជ័យយ៉ាងពិតប្រាកដ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ទាំងអស់ សូមសមប្រកបតែសេចក្ដីសុខ ចម្រើន សុភមង្គល ព្រមទាំងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


