សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឈុន លាង និង អ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ថ្លែងអំណរគុណញាតិមិត្ត ដែលបានចូលរួមពិធីបុណ្យសព សីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍
អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង តំណាងក្រុមគ្រួសារសពសីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងជូនសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ សីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ទឹកចិត្តដ៏ថ្លៃថ្លា និងកាយវិការដ៏ប្រពៃខាងលើនេះ គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសមានចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសាររបស់យើងខ្ញុំ។

សីលវិសុទ្ធសិរីរចនា នាង ហ៊ុច អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ១៨ នាទីព្រឹក ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យសព និងបុណ្យខួបគម្រប់ ៧ ថ្ងៃ និង ១០០ ថ្ងៃ បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូនសមរម្យតាមគន្លងប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។

យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី ជ័យមង្គល វិបុលសុខ គោរពជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវកិត្តិយសទាំងអស់ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ យើងខ្ញុំ គោរពសូមការយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះបំផុត ចំពោះកំហុសឆ្គងជាយថាហេតុក្នុងប្រការណាមួយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


