សេចក្ដីជូនដំណឹង
ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក
ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយ ពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជា ស្ដារជីវភាពរស់នៅឱ្យ បាន សមរម្យ ជាថ្មី ម្តង ទៀត។”
សប្បុរសជន អាចចូលរួមបរិច្ចាគថវិកា បានតាមរយៈអេប ធនាគារ វីង (Wing Bank) ឬក៏ នៅ តាម សាខាធនាគារ វីង និងភ្នាក់ងារ ធនាគារ វីងទូទាំងប្រទេសដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះ ផងដែរ សប្បុរសជន ក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។


សម្រាប់ការបរិច្ចាគជាចំណីអាហារ និង សម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជន អាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្ត ធនាគារ វីង, ការិយាល័យ ក្រុមហ៊ុន សែលកាត, ស្ថានីយទូរទស្សន៍ស៊ីធីអិន, សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា, សាលាណតប្រ៊ីដអន្តរជាតិ, ការិយាល័យក្រុមហ៊ុន អ៊ីនហ្វីនីធី សណ្ឋាគារ កាំបូឌីយ៉ាណា និង សមាគមសិល្បករខ្មែរ ។
រាល់ថវិកា និងសម្ភារៈដែលបានបរិច្ចាគនឹងត្រូវគ្រប់គ្រង និងចាត់ចែងដោយ“មូលនិធិទ្រទ្រង់ជនភៀសសឹក” ដើម្បីធានាថាជំនួយបានទៅដល់ដៃគ្រួសាររងគ្រោះដោយផ្ទាល់ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការចូលរួម ពីសមាជិក នៃក្រុមហ៊ុន រ៉ូយ៉ាគ្រុប ។


ធនាគារ វីង បានគូសបញ្ជាក់ថាយុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកលើកកសាងកម្លាំងស្មារតីសាមគ្គីភាពជាតិ និងការគាំទ្រផ្នែកមនុស្សធម៌ក្នុងគ្រាដ៏លំបាកនេះ។
ដើម្បីបរិច្ចាគសូមស្កេន KHQR ឬចុចលើតំណភ្ជាប់ខាងក្រោម៖
ប្រាក់រៀល៖ https://wingbank.onelink.me/jA7d/8oxomq5j
ប្រាក់ដុល្លារ៖ https://wingbank.onelink.me/jA7d/emdnntlg
ទីតាំង បរិច្ចាគចំណីអាហារ និង សម្ភារៈ ៖
– ចំណតយានយន្តធនាគារ វីង – https://maps.app.goo.gl/drogDniu4o5vSx7d7
– ការិយាល័យកណ្តាល សែលកាត – https://maps.app.goo.gl/8SpZKNSroYbeAUCo7
– សណ្ឋាគារ កាំបូឌីយ៉ាណា – https://maps.app.goo.gl/Ea7JPQjWqonTUUt4A
– ការិយាល័យ CTN/CNC – https://maps.app.goo.gl/8cBmAmnr46QiaUrL9
– សាលាអន្តរជាតិ Northbridge – https://maps.app.goo.gl/y2tUctkX2mPwaxpP9
– សាលាអន្តរជាតិ Southbridge – https://maps.app.goo.gl/NArerfcUxwrxZUZC8
– ការិយាល័យកណ្តាល ក្រុមហ៊ុនធានារ៉ាប់រង Infinity – https://maps.app.goo.gl/EHLFeM8GFeJydv1UA
– ការិយាល័យកណ្តាល សមាគមសិល្បករខ្មែរ – https://maps.app.goo.gl/8bDdae2ZfqV1zu3WA

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


